នៅថ្ងៃទី ២៥ ខែតុលា លោកប្រធានាធិបតី Biden បានចេញសេចក្តីប្រកាសមួយដែលមានចំណងជើងថា "សេចក្ដីប្រកាសស្ដីពីការបន្តបង្កើនសុវត្ថិភាពនៃការធ្វើដំណើរជាសកលក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19" ។ ការប្រកាសនេះនឹងចូលជាធរមាននៅម៉ោង ១២:០១ ព្រឹក ម៉ោងស្តង់ដារភាគខាងកើតត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយនឹងបញ្ចប់ការរឹតបន្តឹងការធ្វើដំណើរក្រោមការប្រកាសរបស់ប្រធានាធិបតី (P.P.) ៩៩៨៤, ៩៩៩២, ១០១៤៣ និង ១០១៩៩ ដោយសារវាទាក់ទងនឹងការផ្អាកនៃការចូលទៅក្នុងសហរដ្ឋអាមេរិករបស់បុគ្គលដែលមានវត្តមានក្នុងប្រទេសប្រេស៊ីល ចិន ឥណ្ឌា អ៊ីរ៉ង់ អៀរឡង់ តំបន់ Schengen អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស។ ជំនួសឱ្យការរឹតបន្តឹងទាំងនេះ លោកប្រធានាធិបតីបានប្រកាសពីតម្រូវការចាក់ថ្នាំបង្ការជាសកលសម្រាប់អ្នកដំណើរបរទេសពេញវ័យទាំងអស់។ ព័ត៌មានបន្ថែមអំពីតម្រូវការចាក់វ៉ាក់សាំងជាសកលនេះ រួមទាំងព័ត៌មានលម្អិតស្តីពីករណីលើកលែង និងការលើកលែង ដោយសារបញ្ហាផ្នែកមនុស្សធម៌, មាននៅ Centers for Disease Control and Prevention website.


បេក្ខភាពដាក់ពាក្យសុំទិដ្ឋាការ F, M និង Academic J មួយចំនួននៅបន្តមានសិទ្ធិទទួលបានការលើកលែងការសម្ភាសន៍រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។ បេក្ខជនដែលមានសិទ្ធិទទួលបានការលើកលែងសម្ភាសន៍ ដោយសារពួកគេជាពលរដ្ឋ ឬសញ្ជាតិនៃប្រទេសដែលជាសមាជិកនៃប្រទេសដែលលើកលែងទិដ្ឋាការ (VWP) ត្រូវតែធ្លាប់ធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ ការអនុញ្ញាតដែលទទួលបានតាមរយៈ ESTA ទើបមានសិទ្ធិ។ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម។ សូមចុចត្រង់នេះ here សម្រាប់ព័ត៌មានបន្ថែម។


ចាប់ពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២១តទៅ ស្ថានទូតអាមេរិកនៅភ្នំពេញបានបើកបំរើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ឡើងវិញ​ ខណៈពេលដែលការផ្តល់ជូននូវការណាត់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍មានចំនួនកំណត់។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុងគេហទំព័រនេះ https://ustraveldocs.com/kh/kh-niv-expeditedappointment.asp សម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬអ៊ីម៉េលមក ivphnompenh@state.gov សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ ដើម្បីស្នើសុំណាត់សម្ភាសន៍ជាប្រញាប់។


លោករដ្ឋមន្ត្រី Blinken​នៅក្នុងកិច្ចពិភាក្សាជាមួយក្រសួងសន្តិសុខមាតុភូមិបានបន្តការអនុញ្ញាតជាលក្ខណៈបណ្តោះអាសន្នអោយមន្រ្តីកុងស៊ុលអាចលើកលែងនូវការសម្ភាសន៍ដោយផ្ទាល់មុខជាមួយបេក្ខជនដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទដដែល។ កាលពីមុនមានតែបេក្ខជនទិដ្ឋាការណា ដែលទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់គេផុតសុពលភាពក្នុងរយៈពេល ២៤ខែតែប៉ុណ្ណោះ ដែលអាចទទួលបាននូវការលើកលែងការសម្ភាសន៍។ លោករដ្ឋមន្រ្តីបានសម្រេចបន្តនូវរយៈពេលផុតសុពលភាពនេះរហូតដល់៤៨​ខែ ជាបណ្តោះអាសន្នសិន។ គោលការណ៍នេះបន្តពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់មានការជូនដំណឹងបន្ថែម។ ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតិឱ្យមន្រ្តីកុងស៊ុលអាចបន្តដំណើរការនៃពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួន ដោយកំណត់ចំនួនបេក្ខជនដែលត្រូវមានវត្តមាននៅការិយាល័យកុងស៊ុល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ ដល់បេក្ខជនទិដ្ឋាការ និងបុគ្គលិកកុងស៊ុលផ្សេងទៀត។ អ្នកធ្វើដំណើរទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអានព័ត៌មានក្នុងគេហទំព័ររបស់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលនៅក្បែរអ្នកបំផុតដើម្បីទទួលបានព័ត៌មានលម្អិតអំពីសេវាកម្មរបស់យើងនាពេលបច្ចុប្បន្ន ឬព័ត៌មានផ្សេងៗអំពីលក្ខណៈសម្បត្តិ និងការណែនាំសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការដោយមិនចាំបាច់សម្ភាសន៍។


ចាប់ពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២:០១ ព្រឹក ម៉ោងស្តង់ដារភាគខាងកើត មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានលុបចោលការបញ្ជារបស់ខ្លួនដែលតម្រូវឱ្យអ្នកដំណើរតាមជើងអាកាសទាំងអស់បង្ហាញលទ្ធផលតេស្ត COVID-19 អវិជ្ជមាន ឬឯកសារបញ្ជាក់ពីការជាសះស្បើយពី COVID-19 ដើម្បីអាចឡើងយន្តហោះណាមួយពីបរទេសទៅកាន់សហរដ្ឋអាមេរិក។ ជាការកត់សម្គាល់ ការបញ្ជារបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ គឺតម្រូវឱ្យមានភ័ស្តុតាងនៃការចាក់ថ្នាំបង្ការជំងឺ COVID-19 សម្រាប់ជនដែលមិនមែនជាពលរដ្ឋអាមេរិកធ្វើដំណើរតាមទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ទៅកាន់សហរដ្ឋអាមេរិកនៅតែបន្តអនុវត្តដដែល។ សម្រាប់ព័ត៌មានបន្ថែមសូមមើល Requirement for Proof of COVID-19 Vaccination for Air Passengers.


ស្ថានទូតអាមេរិកនៅភ្នំពេញនឹងបន្តបើកបម្រើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ ដល់ប្រជាជនកម្ពុជានិងជនបរទេសដែលរស់នៅប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ យើងបានបើកឡើងវិញនូវការបម្រើសេវាកម្មដែលមានកំណត់ចំនួនពេលណាត់ជួប សម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍មួយចំនួនដល់ជនបរទេសដែលមិនរស់នៅប្រទេសកម្ពុជា ក្នុងនោះរួមមានទិដ្ឋាការ ប្រភេទB1/B2 ប្រភេទF ប្រភេទM និងប្រភេទJ។ បេក្ខជនដែលមកពីតំបន់ផ្សេងក្រៅពីតំបន់ដែលការិយាល័យកុងស៊ុលនេះស្ថិតនៅ អាចដាក់ពាក្យសុំទិដ្ឋាការបាន។ យ៉ាងណាមិញ សូមលោកអ្នកជ្រាបថា ការបង្ហាញអំពីលក្ខណសម្បត្តិរបស់លោកអ្នកដើម្បីទទួលបានទិដ្ឋាការអាចនឹងមានភាពលំបាកជាងការដាក់ពាក្យសុំនៅតំបន់របស់លោកអ្នកឬនៅការិយាល័យដែលត្រូវបានចាត់តាំងសម្រាប់ទទួលពាក្យសុំរបស់លោកអ្នក ដោយកត្តាភាសានិងភាពមិនស៊ាំរបស់មន្ត្រីកុងស៊ុលជាមួយនឹងស្ថានភាពក្នុងតំបន់លោកអ្នក។

ទោះបីស្ថានទូតកំពុងខិតខំធ្វើប្រតិបត្តិការករណីទិដ្ឋាការនីមួយៗឱ្យបានលឿនតាមដែលអាចធ្វើបាន ពេលវេលានៃការរង់ចាំអាចនឹងយូរជាងមុនដោយសារយើងនៅមានករណីដែលនៅ​សល់ពីមុនជាច្រើនដែលកំពុងបន្តដំណើរការនៅឡើយ។ ប្រាក់ដែលបានបង់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV fee) នឹងមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុងគេហទំព័រ https://www.ustraveldocs.com/kh_cy/kh-niv-expeditedappointment.asp ដើម្បីស្នើសុំការណាត់ជួបជាប្រញាប់។


សូមជ្រាបថាការណាត់ជួបរបស់លោកអ្នកនឹងត្រូវលុបចោលប្រសិនបើលោកអ្នកមិនបានជ្រើសរើសប្រភេទណាត់ជួបដែលត្រឹមត្រូវ នៅពេលជ្រើសរើសអាទិភាពទិដ្ឋាការ “Select Visa Priority” (Nonresident សម្រាប់ជនបរទេស ឬ Regular សម្រាប់ជនជាតិខ្មែរ)។ ក្នុងពេលមានការរាតត្បាតសកលនេះ ស្ថានទូតអាមេរិកនៅភ្នំពេញអាចបម្រើសេវាកម្មទិដ្ឋាការបានតែមានកំណត់ ហើយយើងផ្ដល់អាទិភាពដល់បេក្ខជនដែលជាសិស្ស-និស្សិតខែ្មរ និង អ្នកជំនួញ។


រាល់ថ្លៃសេវាស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ (ដែលគេស្គាល់ថាជាថ្លៃសេវា MRV) ដែលបានបង់នៅក្នុង ឬ ក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នឹងមានសុពលភាពរយៈពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ បេក្ខជនត្រូវធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍ ក្នុងអំឡុងពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ សូមចំណាំថា បេក្ខជនត្រូវតែធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍របស់ពួកគេក្នុងរយៈពេល ៣៦៥ថ្ងៃ។ រី​​ឯការសម្ភាសន៍មិនមានតម្រូវថានឹងត្រូវតែធ្វើឡើងក្នុងអំឡុងពេល ៣៦៥ថ្ងៃនោះទេ។ រាល់បង្កាន់ដៃសម្រាប់ថ្លៃសេវា MRV ដែលបានចេញជូនមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។


ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ដោយយោងតាមមាត្រា២៤៣(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។ សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួចមិនអាចបង្វិលសងវិញបានទេ។


Mount Rushmore - South Dakota

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍