ការណាត់ជួបជាក្រុម
លើទំព័រនេះទិដ្ឋភាពទូទៅ
ឧទាហរណ៏នៃក្រុមរួមបញ្ចូលទាំង ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ សិក្ខាកាមដែលមានវិជ្ជាជីវៈ កងទ័ពបំពេញកាតព្វកិច្ច និងក្រុមទេសចរណ៍។ ក្រុមដែលមានចំនួនច្រើន អាចត្រូវបានបែងចែកពេលណាត់ជួបរយៈពេលច្រើនថ្ងៃ។
របៀបដាក់ពាក្យសុំ
ជំហានទី 1
អ្នកសម្របសម្រួលក្រុមដែលបានជ្រើសតាំងប្រើប្រាស់ ប្រព័ន្ធណាត់ជួបលើបណ្តាញអ៊ីនធឺណិត ដើម្បីចុចលើ ការស្នើសុំកំណត់ពេលជាក្រុម និងដើម្បីស្នើសុំការណាត់ជួបជាក្រុម។ វាមិនមែនអាចធ្វើទៅបានដើម្បីដាក់ការស្នើសុំមួយតាមរយៈភ្នាក់ងារឡើយ។ នៅពេលដែលសំណើនេះត្រូវបានដាក់, សូមរង់ធើ្វការរងចាំសម្រាប់ការឆ្លើយតបពីស្ថានទូតឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលនឹងផ្ញើមកតាមរយៈអ៊ីមែល។
ជំហានទី 2
ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកយល់ព្រមលើការស្នើសុំនេះ អ្នកសម្របសម្រួលក្រុមនឹងទទួលបានអ៊ីម៉ែលមួយ ដែលអញ្ជើញគាត់ ឬនាងឱ្យប្រគល់ប្រវត្តិរូបរបស់គាត់ ឬនាងទៅ កំណត់តពេលណាត់ជួប សម្រាប់សមាជិកម្នាក់ៗរបស់ក្រុមនេះ។ ភ្នាក់ងារមជ្ឈមណ្ឌលហៅទូរស័ព្ទម្នាក់មិនអាចកំណត់ពេលណាត់ជួបជាក្រុមបានឡើយ ប៉ុន្តែពួកគេមានលទ្ធភាពដើម្បីជួយជាមួយនឹងសំណួរៗបាន។ ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកបដិសេធនឹងការស្នើសុំការណាត់ជួបជាក្រុមនេះ ការជូនដំណឹងមួយក៏នឹងត្រូវបានផ្ញើតាមរយៈអ៊ីម៉ែលផងដែរ។ ក្នុងករណីនេះ សមាជិកក្រុមម្នាក់ៗត្រូវតែកំណត់ពេលណាត់ជួបរៀងៗខ្លួន។
ចំណាំ៖ អ៊ីម៉ែលដែលបញ្ជាក់ ឬបដិសេធការស្នើសុំរបស់អ្នកមកពី no-reply@ustraveldocs.com ។ កម្មវិធីអ៊ីម៉ែលមួយចំនួនមានច្បាប់ដែល អ្នកផ្ញើសារមិនស្គាល់នឺងចូលទៅក្នុងសារឥតបានការ ឬអ៊ីម៉ែលឥតបានការ។ ប្រសិនបើអ្នកមិនបានទទួលការជូនដំណឹងតាមអ៊ីម៉ែលរបស់អ្នក សូមរកមើលសារក្នុងអ៊ីមែលឥតបានការរបស់អ្នក។
ជំហានទី 3
សមាជិកក្រុមម្នាក់ៗត្រូវតែបង់ ថ្លៃពាក្យសុំទិដ្ឋាការនេះ។ ក្នុងករណីធ្វើការបង់ថ្លៃសរុប អ្នកនឹងទទួលបានលេខបង្កាន់ដៃបង់ប្រាក់តែមួយប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ ហើយនឹងប្រើប្រាស់លេខបង្កាន់ដៃបង់ប្រាក់នេះសម្រាប់ថ្លៃ MRV មានសុពលភាពដែលបានបង់រួចនីមួយៗ។(បន្ថែមតារាងបង់ថ្លៃសរុប)
ប្រភេទទិដ្ឋាការ | ការពិពណ៌នា | ចំនួនទឹកប្រាក់ថ្លៃសេវា | ជ្រើសបរិមាណ |
---|---|---|---|
B | ជំនួញ/ទេសចរ | $160 | |
C-1 | ឆ្លងកាត់ | $160 | |
C-1/D | ឆ្លងកាត់ និង អាកាសយានិក | $160 | |
CW | បុគ្គលិកអន្តរកាល CNMI | $190 | |
D | នាវិក/អាកាសយានិក | $160 | |
E | ឈ្មួញ/វិនិយោគិនតាមសន្ធិសញ្ញា, អ្នកឯកទេសអាជីពរបស់ប្រទេសអូស្ត្រាលី | $205 | |
F | សិស្ស/និស្សិត (សិក្សា) | $160 | |
H | កម្មករ និង ការជួលឲ្យធ្វើការងារ, អ្នកទទួលការបណ្ដុះបណ្ដាល ជាបណ្ដោះអាសន្ន/តាមរដូវកាល | $190 | |
I | ្នកកាសែត និងសារព័ត៌មាន | $160 | |
J | អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរ | $160 | |
K | គូដណ្ដឹង ឬ ប្តីឬប្រពន្ធពលរដ្ឋអាមេរិក | $265 | |
L | អ្នកផ្ទេរនៅក្នុងក្រុមហ៊ុន | $190 | |
M | សិស្ស/និស្សិត (វិជ្ជាជីវៈ) | $160 | |
O | បុគ្គលដែលមានសមត្ថភាពពិសេស | $190 | |
P | អត្តពលករ សិល្បករ & អ្នកផ្ដល់ការកំសាន្ត | $190 | |
Q | ការផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ | $190 | |
R | បុគ្គលិកសាសនា | $190 | |
T | ជនរងគ្រោះនៃការជួញដូរមនុស្ស | $160 | |
TN/TD | អ្នកជំនាញ NAFTA | $160 |
ជំហានទី 4
សមាជិកក្រុមម្នាក់ៗត្រូវតែបំពេញ ទម្រង់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍អេឡិចត្រូនិច (DS-160) ហើយព្រីនទំព័របញ្ជាក់នេះ។
ជំហានទី 5
អ្នកសម្របសម្រួលក្រុមត្រូវប្រគល់ប្រវត្តិរូបរបស់សមាជិកក្រុបតាមរយៈ ប្រព័ន្ធណាត់ជួបលើបណ្តាញ ហើយចុចលើ ប៊ូតុង ការស្នើសុំកំណត់ពេលជាក្រុម (Group Scheduling Request) ដើម្បីចាប់ផ្តើមកំណត់ពេលណាត់ជួបរបស់ក្រុមនេះ។ គាត់ ឬនាងគួរតែមានព័ត៌មានចំនួនបីអំពីសមាជិកក្រុមម្នាក់ៗនៅក្នុងដៃ៖
- លិខិតឆ្លងដែនរបស់សមាជិកក្រុមនេះជាមួយឈ្មោះពេញរបស់បេក្ខជន លេខលិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត កាលបរិច្ឆេទផុតកំណត់លិខិតឆ្លងដែន និងទិន្នន័យសំខាន់ផ្សេងទៀត ដែលមានស្ថិតនៅលើទំព័រជីវប្រវត្តិរបស់លិខិតឆ្លងដែននេះ។
- លេខបង្កាន់ដៃបង់ថ្លៃពាក្យសុំទិដ្ឋាការរបស់សមាជិកក្រុម។ ចុច ទីនេះ សម្រាប់ជំនួយក្នុងការកំណត់ទីតាំងលេខនេះ។
- លេខបាកូដចំនួន 10 ខ្ទង់ពីទំព័របញ្ជាក់ DS-160 របស់សមាជិកក្រុមនេះ។
ជំហានទី 6
អ្នកសម្របសម្រួលក្រុមជ្រើសរើសការស្នើសុំការណាត់ជួបជាក្រុមដែលបានអនុម័ត ដែលស្របតាមក្រុមត្រឹមត្រូវនេះ។ ប្រសិនបើអ្នកសម្របសម្រួលក្រុមនេះជារឿយៗកំណត់ពេលណាត់ជួបជាក្រុម វាមានសារៈសំខាន់ដែលត្រូវជ្រើសរើសការស្នើសុំរបស់ក្រុមត្រឹមត្រូវ។
ជំហានទី 7
សមាជិកក្រុមម្នាក់ៗត្រូវបានបន្ថែមជា "អ្នកនៅក្នុងបន្ទុក" ទៅក្នុងប្រវត្តិរូបរបស់អ្នកសម្របសម្រួលក្រុម។ អ្នកសម្របសម្រួលក្រុមនេះអាចជ្រើសរើសជាសមាជិករបស់ក្រុមម្នាក់ឬក៏មិនអាច។
ជំហានទី 8
ក្រុមនេះទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនៅកាលបរិច្ឆេទ និងពេលសម្ភាសន៍ទិដ្ឋាការរបស់ពួកគេ។ សមាជិកម្នាក់ៗត្រូវតែមានច្បាប់ចម្លងលិខិតណាត់ជួបដែលបានព្រីន ទំព័របញ្ជាក់ DS-160 រូបថតមួយសន្លឹកដែលបានថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនបច្ចុប្បន្ន និងលិខិតឆ្លងដែនចាស់ៗទាំងអស់។ ពាក្យសុំដែលគ្មានឯកសារទាំងអស់នេះ នឹងមិនត្រូវបានទទួលយកឡើយ។
ចំនុចសំខាន់ៗដែលត្រូវចងចាំ
- នៅពេលការស្នើសុំរបស់ក្រុមនេះត្រូវបានយល់ព្រម ក្រុមនេះមានពេលកម្រិតក្នុងការបំពេញជំហាននីមួយៗចាប់ពីជំហានទីមួយ រហូតដល់ជំហានទីប្រាំមួយ។ ជាធម្មតា វាមានរយៈពេលចំនួនប្រាំពីរថ្ងៃ ប៉ុន្តែអ្នកសម្របសម្រួលសមាជិកក្រុមនេះគួរតែ ទៅរកការបញ្ជាក់នេះដែលបានទទួលតាមអ៊ីម៉ែល។ ក្នុងករណីការស្នើសុំផុតកំណត់ អ្នកសម្របសម្រួលក្រុមនេះត្រូវតែចាប់ផ្តើមឡើងវិញ ហើយដាក់ជូនការស្នើសុំថ្មីមួយ។
- អ្នកសម្របសម្រួលក្រុមនេះគួរតែបំពេញជំហានទី 1 ទី 2 ទី 3 និង ទី 5 សម្រាប់សមាជិកក្រុម។ អ្នកដាក់ពាក្យម្នាក់ៗត្រូវតែបំពេញទម្រង់ DS-160 របស់គាត់ ឬរបស់នាងដោយផ្ទាល់។
- ប្រសិនបើសមាជិកក្រុមបានកំណត់ពេលណាត់ជួបរួចហើយ គាត់ ឬនាងមិនមានសិទ្ធិក្លាយជាសមាជិកក្រុមទៀតឡើយ។ គាត់ ឬនាងត្រូវតែចូលរួមការសម្ភាសន៍ទិដ្ឋាការតែម្នាក់ឯង។
- ប្រសិនបើអ្នកដាក់ពាក្យរបស់ក្រុមនេះកំពុងដាក់ពាក្យសុំនៅក្រោម ញត្តិ I-797 ដែលបានអនុម័ត ដូចជា អ្នកដាក់ពាក្យសុំទិដ្ឋាការ H2A, H2B ឬ H3 នៅក្នុង ជំហានទីមួយ អ្នកសម្របសម្រួលក្រុមនេះត្រូវតែ ភ្ជាប់ឯកសារថតចម្លងស្របច្បាប់នៃ I-797 ដែលបានអនុម័តជាផ្នែកនៃការស្នើសុំនេះ។