បញ្ជីប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍
លើទំព័រនេះ
ទិដ្ឋភាពទូទៅ
យើងសូមស្វាគមន៍អ្នកធ្វើដំណើរមកសហរដ្ឋអាមេរិកតាមគោលការណ៍ព្រំដែនដែលមានលក្ខណៈបើកចំហ ប្រកបដោយសុវត្ថិភាព ពលរដ្ឋកាណាដាភាគច្រើន និង ពលរដ្ឋប្រទេសជាច្រើនទៀតមកពីបណ្តាប្រទេសដែលស្ថិតក្រោមកម្មវិធីលើកលែងទិដ្ឋាការ អាចចូលសហរដ្ឋអាមេរិកបាន ដោយមិនចាំបាច់មានទិដ្ឋាការ ប្រសិនបើពួកគេបំពេញតាមតម្រូវការមួយចំនួន ដែលអ្នកអាចអានបាននៅ ទីនេះ។
មានប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ជាច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីការស្នាក់នៅបណ្ដោះអាសន្ននៅសហរដ្ឋអាមេរិក ប្រសិនបើអ្នកមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ឬ ជាអ្នកតាំងទីលំនៅអចិន្ត្រៃយ៍ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក។ គោលបំណងធ្វើដំណើរ និងពត៌មានផ្សេងៗទៀត នឹងកំណត់ពីប្រភេទទិដ្ឋាការរបស់អ្នក ក្រោមច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ វាមានសារៈសំខាន់ដែលអ្នកត្រូវដឹងព័ត៌មានអំពីប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលអ្នកនឹងត្រូវការសម្រាប់ការធ្វើដំណើរ ព្រមទាំងជំហានដែលត្រូវអនុវត្ត ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូត ឬ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅប្រទេសណាមួយ។
សូមពិនិត្យមើលតារាងខាងក្រោម ដើម្បីកំណត់ពីប្រភេទទិដ្ឋាការដែលអ្នកត្រូវការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ជាក់លាក់តាមប្រភេទទិដ្ឋាការនីមួយៗ រួមទាំងព័ត៌មានអំពីរបៀបដាក់ពាក្យសុំ និង ព័ត៌មានចាំបាច់ជាច្រើនទៀត សូមជ្រើសរើសតំណភ្ជាប់មួយពីកូឡោនប្រភេទទិដ្ឋាការខាងក្រោម។
គោលបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិក និង ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ | ប្រភេទទិដ្ឋាការ |
---|---|
អត្តពលករ, សិល្បករ, អ្នកផ្ដល់ការកំសាន្ត | P |
កម្មករជនជាតិអូស្ត្រាលី - អ្នកឯកទេសវិជ្ជាជីវៈ | E-3 |
ប័ណ្ណឆ្លងកាត់ព្រំដែន៖ ប្រទេសម៉ិចស៊ីកូ ម៉ិចស៊ីកូ | BCC |
អ្នកធ្វើដំណើរសំរាប់ការងារមុខជំនួញ | B-1 |
សមាជិកនាវិក (បម្រើការលើនាវាឆ្លងសមុទ្រ ឬ យន្តហោះ នៅក្នុងដែនដីសហរដ្ឋអាមេរិក) | D |
មន្ត្រីការទូត និង មន្ត្រីរដ្ឋាភិបាលបរទេស | A |
អ្នកធ្វើការងារក្នុងផ្ទះ ឬ អ្នកមើលថែទាំក្មេង (ត្រូវអមដំណើរជាមួយនិយោជកសញ្ជាតិបរទេស) | B-1 |
និយោជិតនៃអង្គការអន្តរជាតិដែលបានកំណត់ និង អង្កការ NATO | G1-G5, NATO |
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា | J |
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - អ្នកបម្រើការក្នុងផ្ទះ | J-1 |
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - កូន (អាយុក្រោម 21 ឆ្នាំ) ឬ សហព័ទ្ធរបស់អ្នកកាន់ទិដ្ឋាការប្រភេទ J-1 | J-2 |
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - សាស្ត្រាចារ្យ, បញ្ញវ័ន្តគ្រូបង្រៀន | J-1 |
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - វប្បធម៌អន្តរជាតិ | J, Q |
គូដណ្ដឹង | K-1 |
បុគ្គលិកយោធាបរទេសដែលតាំងមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក | A-2, NATO1-6 |
ជនបរទេសដែលមានសមត្ថភាពពិសេសខាងផ្នែកវិទ្យាសាស្ត្រ, សិល្បៈ, ការអប់រំ, មុខជំនួញ ឬ អត្តពលកម្ម | O-1 |
អ្នកមានវិជ្ជាជីវៈនៃកិច្ចព្រមព្រៀងជំនួញសេរី (FTA)៖ ប្រទេសឈីលី | H-1B1 |
អ្នកមានវិជ្ជាជីវៈនៃកិច្ចព្រមព្រៀងជំនួញសេរី (FTA)៖ ប្រទេសសិង្ហបុរី | H-1B1 |
អ្នកតំណាងសារព័ត៌មាន (សារព័ត៌មាន អ្នកកាសែត) | I |
អ្នកផ្ទេរក្នុងក្រុមហ៊ុន | L |
អ្នកទៅព្យាបាលជំងឺ | B-2 |
បុគ្គលិកជំនាញការ NAFTA៖ ប្រទេសម៉ិចស៊ីកូ, ប្រទេសកាណាដា | TN/TD |
គិលានុបដ្ឋាកឬគិលានុបដ្ឋាយិកាដែលធ្វើដំណើរទៅតំបន់ដែលខ្វះខាតបុគ្គលិកថែទាំសុខភាព | H-1C |
គ្រូពេទ្យ | J-1, H-1B |
បុគ្គលិកបំរើវិស័យសាសនា | R |
មុខជំនាញឯកទេសក្នុងវិស័យដែលត្រូវការចំណេះដឹងឯកទេសខ្ពស់ | H-1B |
សិស្ស/និស្សិត - ការសិក្សា និង សិស្សភាសា | F-1 |
សមាជិកគ្រួសារដែលនៅក្នុងបន្ទុករបស់សិស្ស/និស្សិត - សមាជិកគ្រួសារក្នុង បន្ទុកអ្នកកាន់ទិដ្ឋាការប្រភេទF-1 | F-2 |
សិស្ស/និស្សិត – វិជ្ជាជីវៈ | M-1 |
សមាជិកគ្រួសារក្នុងបន្ទុករបស់សិស្ស/និស្សិត - សមាជិកគ្រួសារដែលនៅក្នុងបន្ទុកអ្នកកាន់ទិដ្ឋាការប្រភេទ M-1 | M-2 |
កម្មករបណ្ដោះអាសន្ន - ការងារកសិកម្មតាមរដូវ | H-2A |
កម្មករបណ្ដោះអាសន្ន - មិនមែនការងារកសិកម្ម | H-2B |
អ្នកធ្វើទេសចរណ៍, វិស្សមកាល, កំសាន្ត | B-2 |
វគ្គបណ្ដុះបណ្ដាលអំពីកម្មវិធីមួយដែលមិនត្រូវការជាចម្បងសំរាប់ការងារ | H-3 |
វិនិយោគិនតាមសន្ធិសញ្ញា | E-2 |
ឈ្មួញតាមសន្ធិសញ្ញា | E-1 |
ការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក | C |
ជនរងគ្រោះពីការជួញដូរមនុស្ស | T-1 |
ការសុំទិដ្ឋាការសារជាថ្មីនៅក្នុងសហរដ្ឋអាមេរិក - ទិដ្ឋាការប្រភេទ A, G និង NATO | A1-2, G1-4, NATO1-6 |