រាល់វិក័យប័ត្របង់ថ្លៃទិដ្ឋាការ (MRV)​ដែលចេញមុនថ្ងៃទី 1 ខែតុលា ឆ្នាំ 2022 នឹងផុតកំណត់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 ។ ថ្លៃទិដ្ឋាការនេះមិនអាចពន្យារសុពលភាពបានឡើយ។ បេក្ខជនត្រូវកំណត់ពេលណាត់ជួបសម្ភាសន៍ ឬដាក់ពាក្យសុំលើកលែងការសម្ភាសន៍ឱ្យបានមុនថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 ដើម្បីចៀសវាងការបង់ថ្លៃទិដ្ឋាការសារជាថ្មី។ សូមចំណាំថាការសម្ភាសន៍មិនតម្រូវឱ្យធ្វើឡើងមុនថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 នោះទេ ប៉ុន្តែការណាត់ជួបសម្ភាសន៍ត្រូវតែធ្វើឡើងនៅក្នុងប្រព័ន្ធ ទោះបីជាពេលវេលាណាត់សម្ភាសន៍ត្រូវបានកំណត់សម្រាប់ច្រើនខែទៅមុខក៏ដោយ។ លើសពីនេះ សម្រាប់បេក្ខជនប្រើប្រាស់ថ្លៃទិដ្ឋាការ MRV ដែលបានបង់មុនថ្ងៃទី 1 ខែតុលា ឆ្នាំ 2022​ ក្នុងការណាត់ជួបត្រូវសម្ភាសន៍ សូមកុំព្យាយាមផ្លាស់ប្តូរកាលបរិច្ឆេទណាត់ជួបសម្ភាសន៍របស់ខ្លូននៅថ្ងៃ ឬក្រោយថ្ងៃទី 1 ខែតុលា ឆ្នាំ 2023។ ការធ្វើដូច្នេះនឹងនាំឱ្យមានការបាត់បង់ពេលវេលាណាត់សម្ភាសន៍ដើម​ និងថ្លៃបង់ទិដ្ឋាការ។​ បេក្ខជននឹងតម្រូវឱ្យបង់ថ្លៃទិដ្ឋាការ ហើយដាក់ពាក្យសុំទិដ្ឋាការសារជាថ្មី។


ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញនឹងធ្វើការជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនឯកសារ។ បេក្ខជនដែលស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ទាំងអស់ អាចប្រើសេវាកម្មនេះដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវប្រសិទ្ធភាព និងភាពងាយស្រួលបន្ថែមទៀត សម្រាប់ប្រភេទសេវាកម្មដូចជា៖ការដាក់ពាក្យសុំទិដ្ឋាការដោយមិនបាច់សម្ភាសន៍ ការមកទទួលលិខិតឆ្លងដែនឬទិដ្ឋាការ និងការដាក់ឯកសារបន្ថែម (221G)។ សូមចូលទៅកាន់តំណភ្ជាប់នីមួយៗសម្រាប់ព័ត៌មានលម្អិត Interview Waiver/Visa Renewal, Passport/Visa Collection, 221g Document Drop-off.


Select here to learn more about an important update on waivers of the interview requirement for certain nonimmigrant visa applicants.


ស្ថានទូតអាមេរិកនៅភ្នំពេញនឹងបន្តបើកបម្រើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ ដល់ប្រជាជនកម្ពុជានិងជនបរទេសដែលរស់នៅប្រទេសកម្ពុជា។ បេក្ខជនដែលមកពីតំបន់ផ្សេងក្រៅពីតំបន់ដែលការិយាល័យកុងស៊ុលនេះស្ថិតនៅ អាចដាក់ពាក្យសុំទិដ្ឋាការបាន។ យ៉ាងណាមិញ សូមលោកអ្នកជ្រាបថា ការបង្ហាញអំពីលក្ខណសម្បត្តិរបស់លោកអ្នកដើម្បីទទួលបានទិដ្ឋាការអាចនឹងមានភាពលំបាកជាងការដាក់ពាក្យសុំនៅតំបន់របស់លោកអ្នកឬនៅការិយាល័យដែលត្រូវបានចាត់តាំងសម្រាប់ទទួលពាក្យសុំរបស់លោកអ្នក ដោយកត្តាភាសានិងភាពមិនស៊ាំរបស់មន្ត្រីកុងស៊ុលជាមួយនឹងស្ថានភាពក្នុងតំបន់លោកអ្នក។

ទោះបីស្ថានទូតកំពុងខិតខំធ្វើប្រតិបត្តិការករណីទិដ្ឋាការនីមួយៗឱ្យបានលឿនតាមដែលអាចធ្វើបាន ពេលវេលានៃការរង់ចាំអាចនឹងយូរជាងមុនដោយសារយើងនៅមានករណីដែលនៅ​សល់ពីមុនជាច្រើនដែលកំពុងបន្តដំណើរការនៅឡើយ។ ប្រាក់ដែលបានបង់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV fee) នឹងមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុងគេហទំព័រ https://www.ustraveldocs.com/kh_cy/kh-niv-expeditedappointment.asp ដើម្បីស្នើសុំការណាត់ជួបជាប្រញាប់។


រាល់ថ្លៃសេវាស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ (ដែលគេស្គាល់ថាជាថ្លៃសេវា MRV) ដែលបានបង់នៅក្នុង ឬ ក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នឹងមានសុពលភាពរយៈពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ បេក្ខជនត្រូវធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍ ក្នុងអំឡុងពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ សូមចំណាំថា បេក្ខជនត្រូវតែធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍របស់ពួកគេក្នុងរយៈពេល ៣៦៥ថ្ងៃ។ រី​​ឯការសម្ភាសន៍មិនមានតម្រូវថានឹងត្រូវតែធ្វើឡើងក្នុងអំឡុងពេល ៣៦៥ថ្ងៃនោះទេ។ រាល់បង្កាន់ដៃសម្រាប់ថ្លៃសេវា MRV ដែលបានចេញជូនមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។


ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ដោយយោងតាមមាត្រា២៤៣(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។ សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួចមិនអាចបង្វិលសងវិញបានទេ។


Mount Rushmore - South Dakota

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍