អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / កំណត់ពេលណាត់ជួបទិដ្ឋាការជនអន្តោប្រវេសន៍របស់ខ្ញុំឡើងវិញ

ការណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍របស់ខ្ញុំឡើងវិញ

លើទំព័រនេះ

ព័ត៌មានសំខាន់៖ ចំពោះប្រភេទទិដ្ឋាការគ្រួសារនិងការងារមួយចំនួន អ្នកដាក់ពាក្យសុំត្រូវបានណែនាំឱ្យមើលដោយយកចិត្តទុកដាក់នៅលើទំព័រ Visa Bulletin មុនពេលណាត់សម្ភាសន៍ឡើងវិញ ដោយសារតែមិនមានការធានាថានឹងមានចំនួនទិដ្ឋាការសំរាប់ប្រភេទនេះនៅកាលបរិច្ឆេទនៃការសម្ភាសន៍នោះទេ។

ព័ត៌មានទូទៅ

ទំព័រនេះគឺសម្រាប់គ្រប់បេក្ខជនទិដ្ឋាការអន្ដោប្រវេសន៍ទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់(មិនរួមបញ្ចូលប្រភេទទិដ្ឋាការK-1) ដើម្បីណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍របស់ពួកគេឡើងវិញប្រសិនបើពួកគេខកខានការណាត់សម្ភាសន៍ដំបូងរបស់ពួកគេ។ ប្រសិនបើអ្នកចង់ណាត់សម្ភាសន៍ទិដ្ឋាការK-1ឡើងវិញ សូមចូលទៅគេហទំព័រ Fiancé(e) Visas (K1 & K2)

តើនរណាមានសិទ្ធិណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍ឡើងវិញ?

អ្នកអាចណាត់សម្ភាសន៍ទិដ្ឋាការឡើងវិញសារជាថ្មី លុះត្រាតែអ្នកស្ថិតក្នុងប្រភេទមួយក្នុងចំណោមប្រភេទខាងក្រោម៖

  • ស្ថានទូតអាមេរិកនៅភ្នំពេញបានលុបចោលនូវការណាត់សម្ភាសន៍ទិដ្ឋាការអន្ដោប្រវេសន៍លើកដំបូងរបស់ខ្ញុំដោយសារជំងឺកូវីត-១៩ ហើយឥឡូវខ្ញុំកំពុងណាត់សម្ភាសន៍ឡើងវិញ។
  • ខ្ញុំមិនបានមកសម្ភាសន៍តាមការណាត់ដំបូងរបស់ខ្ញុំទេ ហើយឥឡូវខ្ញុំត្រូវណាត់សម្ភាសន៍ឡើងវិញ។
  • ខ្ញុំជាបេក្ខជនដែលចូលរួមធ្វើអន្ដោប្រវេសន៍តាមក្រោយ។ បេក្ខជនគោលបានដាក់ពាក្យសុំទិដ្ឋាការរួចហើយ ឬបានទទួលទិដ្ឋាការអន្ដោប្រវេសន៍រួចហើយ ហើយការិយាល័យទិដ្ឋាការអន្ដោប្រវេសន៍របស់ស្ថានទូតអាមេរិកនៅកម្ពុជាបានស្នើឱ្យខ្ញុំណាត់សម្ភាសន៍។

ប្រសិនបើអ្នកមានស្ថានភាពដូចខាងក្រោម សូមកុំណាត់សម្ភាសន៍ទិដ្ឋាការអន្ដោប្រវេសន៍ឡើងវិញ ហើយសូមផ្ញើសំណួរទៅអ៊ីម៉ែល IVPhnomPenh@state.gov

  • អ្នកបានសម្ភាសន៍រួចហើយ។
  • អ្នកជាបេក្ខជនគោលហើយមិនបានទាក់ទងមកស្ថានទូតអំឡុងពេលលើសពីមួយឆ្នាំ។
  • ករណីរបស់អ្នកមិនទាន់មានលេខទិដ្ឋាការសម្រាប់ដំណើរការផ្អែកលើ current cut-off dates។ នេះរួមបញ្ចូលទាំងករណីដែលមានលេខទិដ្ឋាការថយក្រោយ (retrogressed cases) និងករណីដែលបានផ្លាស់ប្តូរប្រភេទទិដ្ឋាការ។
  • ប្រភេទទិដ្ឋាការរបស់អ្នកត្រូវបានផ្លាស់ប្តូរ។

ការណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍របស់ខ្ញុំឡើងវិញ

សូមធ្វើតាមការណែនាំជាជំហានៗដូចខាងក្រោម៖

ជំហានទី១ – បង្កើតគណនី  here ។ ប្រសិនបើអ្នកមានគណនីផ្ទាល់ខ្លួនរួចហើយ សូមទៅជំហានទី២។
ជំហានទី២ – Log in ចូលទៅក្នុងគណនីរបស់អ្នក។
ជំហានទី៣ – បន្ទាប់ពីចូលទៅក្នុងគណនីរបស់អ្នក អ្នកនឹងត្រូវនាំទៅផ្ទាំងDashboard សូមមើលខាងឆ្វេងនៃ Dashboard ចុចលើ “New Application / Schedule Appointment”
ហើយធ្វើតាមការណែនាំដូចខាងក្រោម៖

  • រើស ទិដ្ឋាការអន្ដោប្រវេសន៍ បន្ទាប់មកចុច បន្ដ
  • រើស “Immigrant Visas - rescheduling an initial interview” បន្ទាប់មកចុច បន្ដ
  • រើសប្រភេទទិដ្ឋាការរបស់អ្នក បន្ទាប់មកចុច បន្ដ
  • បំពេញគ្រប់ព័ត៌មានដែលទាមទារ បន្ទាប់មកចុច បន្ត
  • ប្រសិនបើមានអ្នកដាក់ពាក្យសុំធ្វើដំណើរផ្សេងទៀតដែលមានឈ្មោះនៅក្នុងកញ្ចប់លិខិតណាត់សម្ភាសន៍(Packet 4)ដែលអ្នកបានទទួលពីស្ថានទូតសហរដ្ឋអាមេរិក អ្នកនឹងអាចបន្ថែមពួកគេជាអ្នកនៅក្នុងបន្ទុក។ បន្ទាប់មកចុច បន្ត
  • ឆ្លើយសំណួរដោយ បាទ/ចាសទេ ដើម្បីបន្ត។
  • បំពេញលេខសំណុំរឿង Case ID number របស់អ្នក បន្ទាប់មកចុច បន្ត
  • ជ្រើសរើសកាលបរិច្ឆេទនិងពេលវេលាដែលអ្នកចង់បានពីប្រតិទិន បន្ទាប់មកចុច “Schedule Appointment”។ ប្រសិនបើគ្មានកាលបរិច្ឆេទទំនេរ សូមត្រលប់មកប្រព័ន្ធណាត់ពេលវេលាម្តងទៀតនៅពេលក្រោយ។ ការិយាល័យរបស់យើងជាទូទៅរៀបចំកាលវិភាគណាត់ពេលវេលាបន្ថែមតទៅមុខទៀតដោយផ្អែកទៅតាមតំរូវការ។ ដូច្នេះ យើងសូមណែនាំឱ្យអ្នកពិនិត្យមើលប្រព័ន្ធណាត់ពេលវេលាជារឿយៗសម្រាប់កាលបរិច្ឆេទទំនេរ។
  • ចុចលើ “Printable Version” ហើយព្រីននូវលិខិតបញ្ជាក់ការណាត់សម្ភាសន៍ចេញមកក្រៅ។

សម្គាល់៖

  • ប្រសិនបើអ្នកមិនដែលណាត់សម្ភាសន៍តាមគេហទំព័រ https://www.ustraveldocs.com/kh_cy អ្នកត្រូវជ្រើសរើស “New Application/Schedule Appointment” នៅជួរខាងឆ្វេងដើម្បីណាត់សម្ភាសន៍ឡើងវិញបន្ទាប់ពីចូលទៅក្នុងគណនីរបស់អ្នក។
  • ប្រសិនបើអ្នកបានណាត់សម្ភាសន៍តាមគេហទំព័រ https://www.ustraveldocs.com/kh_cy ហើយចង់ណាត់សម្ភាសន៍ឡើងវិញ, អ្នកគ្រាន់តែចូលទៅក្នុងគណនីរបស់អ្នក បន្ទាប់មករើស “Reschedule Immigrant Visa Appointment”។ សូមចំណាំថាការបិទពេលណាត់សម្ភាសន៍គឺនៅម៉ោង ១១ព្រឹកនៃថ្ងៃធ្វើការមុនថ្ងៃសម្ភាសន៍។ ប្រសិនបើអ្នកមិនអាចមកសម្ភាសន៍នៅថ្ងៃសម្ភាសន៍ឡើងវិញទេ សូមលុបចោលឬណាត់សម្ភាសន៍ឡើងវិញម្តងទៀតយ៉ាងហោចណាស់មុនបីថ្ងៃនៃថ្ងៃធ្វើការមុនថ្ងៃដែលអ្នកបានណាត់សម្ភាសន៍។ បើមិនដូច្នោះទេអ្នកនឹងត្រូវរង់ចាំរហូតដល់ផុតថ្ងៃសម្ភាសន៍នោះសិនទើបអាចណាត់សម្ភាសន៍ថ្មីបាន។