អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការសម្រាប់កុមារ

ទិដ្ឋាការសម្រាប់កុមារ

លើទំព័រនេះ


សំណួរ និងចម្លើយ

សំណួរ៖ តើកុមារត្រូវមានទិដ្ឋាការដែរឬទេ?
ចម្លើយ៖ គ្រប់អ្នកដំណើរទាំងអស់ រួមទាំងកុមារផងដែរត្រូវតែមានទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក ឬក៏ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការតាមរយៈកម្មវិធីពិសេសខ្លះ ដូចជាកម្មវិធីលើកលែងទិដ្ឋាការជាដើម។

សំណួរ៖ តើតម្លៃដាក់ពាក្យសុំទិដ្ឋាការរបស់កុមារ ដូចគ្នានឹងតម្លៃដាក់ពាក្យសុំរបស់មនុស្សពេញវ័យមែនឬទេ?
ចម្លើយ៖ បាទ ចាស។

សំណួរ៖ តើកុមារចាំបាច់ត្រូវណាត់ពេលវេលាសម្ភាសន៍ដែរឬទេ?
ចម្លើយ៖ គ្រប់បេក្ខជនទាំងអស់ត្រូវតែណាត់ពេលវេលាសម្ភាសន៍។

សំណួរ៖ តើកុមារទាំងអស់ត្រូវតែមកសម្ភាសន៍ដោយផ្ទាល់ដែរឬទេ?
ចម្លើយ៖ កុមារទាំងអស់ត្រូវតែមកសម្ភាសន៍។