អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / សំណួរដែលសួរជាញឹកញាប់ (FAQ)

សំណួរដែលសួរជាញឹកញាប់ (FAQ)

លើទំព័រនេះ


សំណួរដែលសួរជាញឹកញាប់ (FAQ) - ព័ត៌មានទូទៅអំពីទិដ្ឋាការ

  1. តើលិខិតឆ្លងដែនរបស់ខ្ញុំត្រូវមានសុពលភាពយូរប៉ុណ្ណា ទើបអាចដាក់ពាក្យសុំទិដ្ឋាការអាមេរិកបាន?
  2. តើខ្ញុំមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់អាចប្រើកម្មវិធីលើកលែងទិដ្ឋាការ (VWP) បានដែរឬទេ?
  3. តើ ESTA ត្រូវបង់ប្រាក់ប៉ុន្មាន ហើយអ្នកណាខ្លះត្រូវតែបង់ប្រាក់នេះ?
  4. ប្រសិនបើខ្ញុំធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយមិនមាន ESTA តើមានអ្វីកើតឡើង?
  5. ប្រសិនបើខ្ញុំគឺជាជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍នៅប្រទេសកម្ពុជាបានដែរទេ?
  6. តើគ្រប់បេក្ខជនទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ត្រូវតែមកកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដើម្បីសម្ភាសន៍មែនទេ?
  7. ខ្ញុំមានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលនឹងផុតសុពលភាពក្នុងពេលឆាប់ៗនេះ ហើយខ្ញុំត្រូវការសុំទិដ្ឋាការជាថ្មី។ តើខ្ញុំត្រូវតែធ្វើតាមដំណើរការដាក់ពាក្យសុំទិដ្ឋាការសារជាថ្មីឡើងវិញមែនទេ?
  8. លិខិតឆ្លងដែនរបស់ខ្ញុំបានផុតសុពលភាពហើយ ប៉ុន្តែទិដ្ឋាការអាមេរិកក្នុងលិខិតឆ្លងដែននេះនៅមានសុពលភាពនៅឡើយ។ តើខ្ញុំត្រូវតែដាក់ពាក្យសុំទិដ្ឋាការសារជាថ្មីមែនទេ?
  9. ខ្ញុំមានសញ្ជាតិពីរ។ តើលិខិតឆ្លងដែនមួយណា ខ្ញុំគួរតែប្រើដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក?
  10. តើខ្ញុំអាចពន្យាទិដ្ឋាការរបស់ខ្ញុំដោយរបៀបណា?
  11. តើខ្ញុំចាំបាច់ត្រូវតែដាក់ពាក្យសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិចមែនទេ?
  12. តើអ្វីទៅជា ដំណើរការរដ្ឋបាល?
  13. តើខ្ញុំអាចអាន និងយល់អំពីទិដ្ឋាការរបស់ខ្ញុំដោយរបៀបណា?
  14. ទិដ្ឋាការរបស់ខ្ញុំនឹងផុតសុពលភាពខណៈពេលដែលខ្ញុំកំពុងស្ថិតនៅសហរដ្ឋអាមេរិក។ តើខ្ញុំអាចមានបញ្ហាដែរឬទេ?
  15. តើនឹងមានអ្វីកើតឡើង នៅពេលខ្ញុំចូលទៅកាន់សហរដ្ឋអាមេរិក?
  16. ខ្ញុំមិនបានប្រគល់ I-94 របស់ខ្ញុំ នៅពេលខ្ញុំបានចាកចេញពីសហរដ្ឋអាមេរិក។ តើខ្ញុំគួរធ្វើបែបណា?
  17. ខ្ញុំមានសំណួរខ្លះៗនៅពេលបញ្ជូនទម្រង់ DS-160 របស់ខ្ញុំ និងការព្រីនទំព័របញ្ជាក់។ តើខ្ញុំអាចទាក់ទងទៅកន្លែងណាដើម្បីសួរព័ត៌មានបន្ថែម?
  18. តើខ្ញុំត្រូវផ្ដល់ព័ត៌មានអំពីបណ្ដាញសង្គមអ្វីខ្លះពេលបំពេញពាក្យសុំទិដ្ឋាការ DS-160?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖  តើលិខិតឆ្លងដែនរបស់ខ្ញុំត្រូវមានសុពលភាពយូរប៉ុណ្ណា ទើបអាចដាក់ពាក្យសុំទិដ្ឋាការអាមេរិកបាន?

អ្នកត្រូវតែមានលិខិតឆ្លងដែន ដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយដែលនៅមានសុពលភាព យ៉ាងតិចប្រាំមួយខែ ក្រោយរយៈពេល ដែលអ្នកចង់ទៅស្នាក់នៅសហរដ្ឋអាមេរិក (លើកលែងតែមាន កិច្ចព្រមព្រៀងពីបណ្តាប្រទេសទាំងនេះ )។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ តើខ្ញុំមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់អាចប្រើកម្មវិធីលើកលែងទិដ្ឋាការ (VWP) បានដែរឬទេ?

អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កម្មវិធីលើកលែងទិដ្ឋាការ ប្រសិនបើអ្នកជាពលរដ្ឋនៃប្រទេសនៅក្នុងកម្មវិធីលើកលែងទិដ្ឋាការ អ្នកមានលិខិតឆ្លងដែនដែលអាចអានដោយម៉ាស៊ីនបាន ការធ្វើដំណើររបស់អ្នកគឺសម្រាប់ការងារមុខជំនួញបណ្តោះអាសន្ន ឬទេសចរណ៍ដែលគ្រោងទៅស្នាក់នៅតិចជាង 90ថ្ងៃ ហើយអ្នកអាចបំពេញលក្ខខ័ណ្ឌតម្រូវផ្សេងៗទៀត និងទទួលបានការអនុញ្ញាតពីប្រព័ន្ធអេឡិចត្រូនិចសម្រាប់អនុញ្ញាតការធ្វើដំណើរ (ESTA)

អ្នកត្រូវតែជាពលរដ្ឋនៃបណ្តាប្រទេសដែលមានសិទ្ធិទទួលបានកម្មវិធីលើកលែងទិដ្ឋាការ ទើបអាចប្រើប្រាស់កម្មវិធីនេះបាន។ អ្នកដែលមានសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍ (Permanent Residents) នៅបណ្តាប្រទេសដែលទទួលបាន VWP មិនមានលក្ខណៈសម្បត្តិអាចប្រើប្រាស់កម្មវិធីលើកលែងទិដ្ឋាការនេះទេ លុះត្រាតែពួកគេក៏ជាពលរដ្ឋនៃបណ្តាប្រទេសដែលមានសិទ្ធិទទួលបាន VWP។ អ្នកគួរចូលអាន កម្មវិធីលើកលែងទិដ្ឋាការ មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីអោយដឹងថាតើអ្នកមានសិទ្ធិទទួលបាន VWP ឬអត់។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ តើ ESTA ត្រូវបង់ប្រាក់ប៉ុន្មាន ហើយអ្នកណាខ្លះត្រូវតែបង់ប្រាក់នេះ?

ការចុះឈ្មោះ ESTA គឺតម្រូវសម្រាប់អ្នកធ្វើដំណើរទៅសហរដ្ឋអាមេរិកទាំងអស់ដែលស្ថិតក្រោម កម្មវិធីលើកលែងទិដ្ឋាការ។ ការចុះឈ្មោះ ESTA មានតម្លៃ US$14 ។ ទឹកប្រាក់នេះអាចបង់តាមបណ្តាញអ៊ីនធឺណិត ដោយប្រើប្រាស់ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទានដូចជា៖ Visa, MasterCard, American Express ឬ Discover ។ ភាគីទីបី (ភ្នាក់ងាររៀបចំការធ្វើដំណើរ សមាជិកគ្រួសារជាដើម) អាចបង់ប្រាក់ថ្លៃ ESTA អោយអ្នកបាន
ប្រសិនបើអ្នកមិនមានប្រភេទប័ណ្ណឥណទានដែលរៀបរាប់ខាងលើនេះ។ ប្រសិនបើការចុះឈ្មោះ ESTA នេះត្រូវបានបដិសេធ តម្លៃនេះគឺនៅត្រឹមតែ US$4 ប៉ុណ្ណោះ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 4៖  ប្រសិនបើខ្ញុំធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយមិនមាន ESTA តើមានអ្វីកើតឡើង?

អ្នកធ្វើដំណើរតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ ដែលមិនទទួលបានការអនុញ្ញាតតាមរយៈ ESTA គួរតែរំពឹងថានឹងត្រូវគេបដិសេធមិនអោយឡើងយន្តហោះ ដែលមានទិសដៅទៅសហរដ្ឋអាមេរិក។ ប្រសិនបើគេអនុញ្ញាតឱ្យអ្នកឡើងយន្តហោះ អ្នកនឹងប្រឈមមុខនូវភាពយឺតយ៉ាវ ឬការបដិសេធមិនអោយចូលនៅច្រកចូលទៅសហរដ្ឋអាមេរិក (ឧទាហរណ៍ នៅស្ថានីយដំណើរមកដល់នៅព្រលានយន្តហោះ)។ ការចុះឈ្មោះ ESTA ជាធម្មតាចំណាយពេលតែពីរបីនាទីប៉ុណ្ណោះ ចំណែកឯការអនុញ្ញាតជាទូទៅក៏ឆាប់រហ័សដែរ ហើយវាមានសុពលភាពរយៈពេលពីរឆ្នាំ លើកលែងតែសុពលភាពរបស់លិខិតឆ្លងដែននឹងត្រូវផុតមុនរយៈពេលពីរឆ្នាំ ក្នុងករណីនេះ សុពលភាពរបស់ ESTA នឹងត្រូវបានកម្រិតតាមសុពលភាពរបស់លិខិតឆ្លងដែនអ្នក។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 5៖ ប្រសិនបើខ្ញុំគឺជាជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍នៅប្រទេសកម្ពុជាបានដែរទេ?

បេក្ខជនទិដ្ឋាការជាទូទៅគួរដាក់ពាក្យសុំក្នុងប្រទេសសញ្ជាតិរបស់ពួកគេ ឬប្រទេសដែលគេស្នាក់នៅ។ អ្នកដែលមានវត្តមានស្របច្បាប់ក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យសុំទិដ្ឋាការក្នុងប្រទេសកម្ពុជាបាន។ យ៉ាងណាមិញ បេក្ខជនគួរតែសម្រេចចិត្តពីទីកន្លែងដែលគួរដាក់ពាក្យសុំអាស្រ័យលើកត្តាផ្សេងៗដោយកុំគិតតែពីភាពងាយស្រួល ឬភាពយឺតយូរក្នុងការណាត់ពេលវេលាសម្ភាសន៍នៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ឧទាហរណ៍ ចំណុចមួយដែលគួរពិចារណាគឺស្ថិតត្រង់ថាតើការដាក់ពាក្យនៅកន្លែងណាដែលបេក្ខជនអាចបង្ហាញបានពីចំណងស្ថានភាពរឹងមាំបំផុត។
មិនមានការធានាថានឹងអាចចេញទិដ្ឋាការជូន ឬមិនអាចធានាពីរយៈពេលជាក់លាក់សំរាប់ដំណើរការពាក្យសុំបានទេ។ ប្រសិនបើពាក្យសុំទិដ្ឋាការត្រូវបានគេបដិសេធ ថ្លៃដាក់ពាក្យសុំមិនអាចបង្វិលជូនវិញបានទេ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 6៖  តើគ្រប់បេក្ខជនទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ត្រូវតែមកកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដើម្បីសម្ភាសន៍មែនទេ?

ពិតប្រាកដមែន សម្រាប់បេក្ខជនទិដ្ឋាការភាគច្រើន។ មានករណីលើកលែង តិចតួចប៉ុណ្ណោះដែលមិនតម្រូវអោយមានការសម្ភាសន៍នេះ។ បេក្ខជនដូចខាងក្រោមនេះ ជាទូទៅមិនចាំបាច់មកសម្ភាសន៍ទេ៖

បេក្ខជនទិដ្ឋាការប្រភេទ  A-1, A-2 (ធ្វើដំណើរជាលក្ខណៈផ្លូវការក្នុងនាមរដ្ឋាភិបាល) C-2, C-3 (មន្រ្តីរដ្ឋាភិបាលដែលត្រូវផ្លាស់ប្តូរជើងយន្តហោះក្នុងនាមការងារផ្លូវការ) ឬ G-1, G-2, G-3, G-4 (មន្ត្រីរដ្ឋាភិបាលដែលធ្វើដំណើរក្នុងនាមអង្គការអន្តរជាតិ ឬជានិយោជិតនៃអង្គការអន្តរជាតិ)។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 7៖ ខ្ញុំមានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលនឹងផុតសុពលភាពក្នុងពេលឆាប់ៗនេះ ហើយខ្ញុំត្រូវការសុំទិដ្ឋាការជាថ្មី។ តើខ្ញុំត្រូវតែធ្វើតាមដំណើរការដាក់ពាក្យសុំទិដ្ឋាការសារជាថ្មីឡើងវិញមែនទេ?

រាល់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍នីមួយៗគឺមានដំណើរការដោយឡែកពីគ្នា។ អ្នកត្រូវតែដាក់ពាក្យសុំតាមលក្ខណៈធម្មតា ទោះបីជាអ្នកធ្លាប់ទទួលបានទិដ្ឋាការពីមុនក៏ដោយ ហើយទោះបីជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់អ្នកកំពុងនៅមានសុពលភាពក៏ដោយ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 8៖  លិខិតឆ្លងដែនរបស់ខ្ញុំបានផុតសុពលភាពហើយ ប៉ុន្តែទិដ្ឋាការអាមេរិកក្នុងលិខិតឆ្លងដែននេះនៅមានសុពលភាពនៅឡើយ។ តើខ្ញុំត្រូវតែដាក់ពាក្យសុំទិដ្ឋាការសារជាថ្មីមែនទេ?

មិនចាំបាច់ទេប្រសិនបើទិដ្ឋាការរបស់អ្នកនៅមានសុពលភាពនៅឡើយ អ្នកអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើលិខិតឆ្លងដែនទាំងពីរ (ចាស់និងថ្មី) ដរាបណាទិដ្ឋាការនោះនៅមានសុពលភាព មិនខូចខាត និងជាប្រភេទទិដ្ឋាការសមស្របតាមគោលបំណងចំបងនៃការធ្វើដំណើររបស់អ្នក។ (ឧទាហរណ៍៖ ទិដ្ឋាការទេសចរ ប្រសិនបើគោលបំណងចំបងនៃការធ្វើដំណើររបស់អ្នកគឺទៅធ្វើទេសចរណ៍)។ ជាមួយគ្នានេះដែរ ឈ្មោះនិងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតគួរតែដូចគ្នាក្នុងលិខិតឆ្លងដែនទាំងពីរ។ សញ្ជាតិរបស់អ្នកនៅក្នុងលិខិតឆ្លងដែនថ្មីនេះ ត្រូវតែដូចគ្នាទៅនឹងសញ្ជាតិដែលដាក់លើលិខិតឆ្លងដែនដែលមានទិដ្ឋាការអាមេរិក។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 9៖  ខ្ញុំមានសញ្ជាតិពីរ។ តើលិខិតឆ្លងដែនមួយណា ខ្ញុំគួរតែប្រើដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក?

ប្រសិនបើសញ្ជាតិមួយក្នុងចំណោមសញ្ជាតិរបស់អ្នកមិនមែនអាមេរិក អ្នកអាចដាក់ពាក្យសុំទិដ្ឋាការដោយប្រើសញ្ជាតិមួយណាក៏បានដែលអ្នកពេញចិត្ត ប៉ុន្តែអ្នកត្រូវតែប្រាប់អំពីសញ្ជាតិរបស់អ្នកទាំងអស់នៅក្នុងពាក្យសុំទិដ្ឋាការរបស់អ្នក។ ពលរដ្ឋអាមេរិក ទោះជាពលរដ្ឋសញ្ជាតិពីរ/ជនជាតិ សញ្ជាតិពីរ ពេលធ្វើដំណើរចូល ឬចេញពីសហរដ្ឋអាមេរិកត្រូវតែប្រើលិខិតឆ្លងដែនអាមេរិក។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 10៖  តើខ្ញុំអាចពន្យាទិដ្ឋាការរបស់ខ្ញុំដោយរបៀបណា?

សុពលភាពទិដ្ឋាការមិនអាចពន្យារពេលបានទេ ទោះបីជាប្រភេទទិដ្ឋាការណាក៏ដោយ។ អ្នកត្រូវតែដាក់ពាក្យសុំទិដ្ឋាការសារជាថ្មី។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 11៖ តើខ្ញុំចាំបាច់ត្រូវតែដាក់ពាក្យសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិចមែនទេ?

មែន អ្នកត្រូវតែបំពេញទម្រង់ DS-160 ហើយត្រូវយកទំព័របញ្ជាក់របស់ទម្រង់ DS-160 មកកាន់ស្ថានទូតអាមេរិកនៅថ្ងៃសម្ភាសន៍របស់អ្នក។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 12៖  តើអ្វីទៅជា ដំណើរការរដ្ឋបាល?

ពាក្យសុំទិដ្ឋាការខ្លះតម្រូវឲ្យមានដំណើរការរដ្ឋបាលបន្ថែម ដែលត្រូវការពេលវេលាបន្ថែម បន្ទាប់ពីមន្ត្រីកុងស៊ុលបានសម្ភាសន៍អ្នក។  គេនឹងប្រាប់អ្នកអំពីតម្រូវការនេះ។  សូមអាន ទីនេះ នៅក្នុងគេហទំព័ររបស់ការិយាល័យកិច្ចការកុងស៊ុលដែលមានព័ត៌មានបន្ថែមអំពីដំណើរការរដ្ឋបាលនេះ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 13៖  តើខ្ញុំអាចអាន និងយល់អំពីទិដ្ឋាការរបស់ខ្ញុំដោយរបៀបណា?

នៅពេលដែលអ្នកទទួលបានទិដ្ឋាការរបស់អ្នក សូមពិនិត្យមើលគ្រប់ព័ត៌មាន ផ្ទាល់ខ្លួន ដែលព្រីននៅលើទិដ្ឋាការអោយប្រាកដថាត្រឹមត្រូវ។ ប្រសិនបើមានព័ត៌មានណាដែលមិនត្រឹមត្រូវដូចក្នុងលិខិតឆ្លងដែន ឬមានកំហុសអ្វីផ្សេងទៀត សូមទាក់ទងទៅស្ថាប័នដែលចេញទិដ្ឋាការនោះ (ឧទាហរណ៍ស្ថានទូតជាដើម) អោយបានឆាប់។
ថ្ងៃដែលទិដ្ឋាការអស់សុពលភាពគឺជាថ្ងៃចុងក្រោយដែលអ្នកអាចប្រើទិដ្ឋាការនោះចូលទៅសហរដ្ឋអាមេរិក។ សុពលភាពនេះមិនពាក់ព័ន្ធនឹងរយៈពេលដែលអ្នកអាចស្នាក់នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ រយៈពេលស្នាក់នៅរបស់អ្នកនឹងត្រូវបានកំណត់ដោយក្រសួងសន្តិសុខមាតុភូមិនៅច្រកចូលទៅសហរដ្ឋអាមេរិក។ ដរាបណាអ្នកបានអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងសន្តិសុខមាតុភូមិចំពោះរយៈពេលស្នាក់នៅរបស់អ្នក អ្នកគួរតែមិនមានបញ្ហាអ្វីឡើយ។
ព័ត៌មានបន្ថែមអំពីការអានព័ត៌មាននៅលើទិដ្ឋាការ អ្នកអាចអានបាននៅ គេហទំព័ររបស់ការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេស។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 14៖   ទិដ្ឋាការរបស់ខ្ញុំនឹងផុតសុពលភាពខណៈពេលដែលខ្ញុំកំពុងស្ថិតនៅសហរដ្ឋអាមេរិក។ តើខ្ញុំអាចមានបញ្ហាដែរឬទេ?

ទេ ។ លោកអ្នកអាចស្នាក់នៅសហរដ្ឋអាមេរិកទៅតាមរយៈពេល និងលក្ខខ័ណ្ឌដែលបានអនុញ្ញាតដោយមន្រ្តីក្រសួងសន្តិសុខមាតុភូមិ នៅពេលដែលអ្នកបានមកដល់សហរដ្ឋអាមេរិក ហើយគេនឹងបោះត្រានៅលើលិខិតឆ្លងដែនរបស់អ្នក ហើយទោះបីជាទិដ្ឋាការរបស់អ្នកផុតសុពលភាពក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិកក៏ដោយក៏មិនមានបញ្ហាអ្វីដែរ។ អ្នកអាចស្វែងរកព័ត៍មានបន្ថែមនៅ ទីនេះ

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 15៖  តើនឹងមានអ្វីកើតឡើង នៅពេលខ្ញុំចូលទៅកាន់សហរដ្ឋអាមេរិក?

ក្រុមហ៊ុនអាកាសចរណ៍របស់អ្នកគួរតែផ្ដល់អោយអ្នកនូវទម្រង់គយ 6059B ។ សំរាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ អ្នកអាចបំពេញទម្រង់គយតែមួយសន្លឹកបានហើយ។
ទិដ្ឋាការមិនអាចធានាអោយប្រាកដបថាអ្នកពិតជានឹងអាចចូលទៅសហរដ្ឋអាមេរិកបាននោះទេ ប៉ុន្តែអនុញ្ញាតឱ្យពលរដ្ឋបរទេសធ្វើដំណើរទៅកាន់ច្រកចូលសហរដ្ឋអាមេរិក ហើយស្នើសុំការអនុញ្ញាតដើម្បីចូលទៅសហរដ្ឋអាមេរិក។ មន្រ្តីក្រសួងសន្តិសុខមាតុភូមិ មន្រ្តីគយ និងការពារព្រំដែន (CBP) មានកាតព្វកិច្ចអនុញ្ញាត ឬបដិសេធការចូលទៅកាន់សហរដ្ឋអាមេរិក និងពួកគេជាអ្នកសំរេចថាតើរយៈពេលយូរប៉ុណ្ណាដែលអ្នកអាចស្នាក់នៅអាមេរិកបាន។ នៅច្រកចូលសហរដ្ឋអាមេរិក នៅពេលទទួលបានការអនុញ្ញាតអោយចូលទៅសហរដ្ឋអាមេរិក មន្រ្តីគយ និងការពារព្រំដែននឹងកំណត់អំពីរយៈពេលស្នាក់នៅដែលគេបានអនុញ្ញាតអោយ។ កាលពីមុនអ្នកដំណើរនឹងទទួលបានទម្រង់ I-94 (កំណត់ត្រានៃការអនុញ្ញាតអោយចូល) ជាមួយនឹងព័ត៌មានខាងលើនេះ។ បច្ចុប្បន្នដំណើរការនេះត្រូវបានធ្វើឡើងជាលក្ខណៈស្វ័យប្រវត្តិជាមួយនឹងការលើកលែងមួយចំនួន។ អ្នកដំណើរនឹងទទួលបានត្រាអនុញ្ញាតរបស់ CBP នៅលើឯកសារធ្វើដំណើររបស់ពួកគេ ដែលបង្ហាញពីកាលបរិច្ឆេទនៃការអនុញ្ញាតឱ្យចូល ចំណាត់ថ្នាក់ដែលគេអនុញ្ញាត និងរយៈពេលដែលអ្នកអាចស្នាក់នៅបាន។ សំរាប់ព័ត៌មានបន្ថែមសូមអាន គេហទំព័រ CBP ។ ប្រសិនបើអ្នកដំណើរត្រូវការច្បាប់ចម្លងនៃទម្រង់ I-94 ដើម្បីផ្ទៀងផ្ទាត់ការចុះឈ្មោះរបស់ជនបរទេស សំរាប់ស្ថានភាពអន្តោប្រវេសន៍ ឬការអនុញ្ញាតអោយធ្វើការងារ ពួកគេអាចរកបានពី www.cbp.gov/I94។ អ្នកអាចពិនិត្យមើលឡើងវិញនូវព័ត៌មានអំពីការអនុញ្ញាតអោយចូលនៅលើគេហទំព័ររបស់ CBP។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 16៖  ខ្ញុំមិនបានប្រគល់ I-94 របស់ខ្ញុំ នៅពេលខ្ញុំបានចាកចេញពីសហរដ្ឋអាមេរិក។ តើខ្ញុំគួរធ្វើបែបណា?

កាលពីមុន អ្នកធ្វើដំណើរពីបរទេសដែលត្រូវបានគេអនុញ្ញាតអោយចូលដោយមន្រ្តី CBP នឹងទទួលបានទម្រង់ I-94 ជាក្រដាស (កំណត់ត្រាការមកដល់/ការចេញដំណើរ) បច្ចុប្បន្នដំណើរការនេះត្រូវបានអនុញ្ញាតដោយលក្ខណៈស្វ័យប្រវត្តិជាមួយនឹងការលើកលែងមួយចំនួន។ ប្រសិនបើអ្នកបានទទួលទម្រង់ I-94 ឬ I-94W ជាក្រដាស ហើយមិនបានប្រគល់ទម្រង់ទាំងនេះទៅអោយក្រុមហ៊ុនអាកាសចរណ៍ ឬ CBP វិញនៅពេលដែលអ្នកចាកចេញពីសហរដ្ឋអាមេរិក សូមមើល គេហទំព័រ ដើម្បីអានពីការណែនាំផ្សេងៗ។ អ្នកមិនត្រូវផ្ញើទម្រង់ជាក្រដាស I-94 ឬ I-94W ទៅស្ថានទូត ឬអគ្គស្ថានកុងស៊ុលសហរដ្ឋអាមេរិកឡើយ។
ប្រសិនបើអ្នកបានទទួលត្រាអនុញ្ញាតនៅក្នុងលិខិតឆ្លងដែន ជំនួសឱ្យទម្រង់ជាក្រដាស I-94 នៅពេលគេអនុញ្ញាតអោយចូល កំណត់ត្រា I-94 នឹងត្រូវបានបង្កើតដោយប្រព័ន្ធអេឡិចត្រូនិច ហើយច្បាប់ចម្លងជាក្រដាសមិនត្រូវបានផ្តល់ឱ្យអ្នកទៀតឡើយ។ CBP នឹងកត់ត្រាព័ត៌មានពីការចាកចេញរបស់អ្នកពីសហរដ្ឋអាមេរិកដោយប្រព័ន្ធអេឡិចត្រូនិច។ អ្នកអាចស្វែងយល់បន្ថែមលើ គេហទំព័រ CBP

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 17៖  ខ្ញុំមានសំណួរខ្លះៗនៅពេលបញ្ជូនទម្រង់ DS-160 របស់ខ្ញុំ និងការព្រីនទំព័របញ្ជាក់។ តើខ្ញុំអាចទាក់ទងទៅកន្លែងណាដើម្បីសួរព័ត៌មានបន្ថែម?

មជ្ឈមណ្ឌលព័ត៌មានរបស់យើងមិនអាចផ្ដល់ជំនួយអំពីការបំពេញ និងបញ្ជូនទម្រង់ពាក្យសុំបានឡើយ។ សំនួរផ្សេងៗអំពីការបំពេញទម្រង់ DS-160 អាចរកបាននៅលើ គេហទំព័រនេះ

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 18៖ តើខ្ញុំត្រូវផ្ដល់ព័ត៌មានអំពីបណ្ដាញសង្គមអ្វីខ្លះពេលបំពេញពាក្យសុំទិដ្ឋាការ DS-160?

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិកបានធ្វើការកែប្រែពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់ខ្លួន ដោយតម្រូវឲ្យបេក្ខជនសុំទិដ្ឋាការអាមេរិកស្ទើរតែទាំងអស់ទូទាំងពិភពលោកផ្ដល់ព័ត៌មានបន្ថែម រួមទាំងឈ្មោះគណនីបណ្ដាញសង្គមផ្សេងៗដែលបេក្ខជនប្រើប្រាស់។ សម្រាប់ព័ត៌មានបន្ថែមសូម ចុចត្រង់នេះ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ការធ្វើតេស្តកូវីត-១៩

  1. តើក្រសួងការបរទេសនឹងចាប់ផ្តើមតម្រូវឱ្យមានភ័ស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ឬការធ្វើតេស្តកូវីដសម្រាប់បេក្ខជនទិដ្ឋាការដែរឬទេ? 

សំណួរទី 1៖ តើក្រសួងការបរទេសនឹងចាប់ផ្តើមតម្រូវឱ្យមានភ័ស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ឬការធ្វើតេស្តកូវីដសម្រាប់បេក្ខជនទិដ្ឋាការដែរឬទេ?


យើងមិនទាន់មានការប្រែប្រួលអំពីល័ក្ខខ័ណ្ឌតម្រូវសម្រាប់ទិដ្ឋាការដើម្បីជំរាបជូននៅពេលនេះទេ។ ព័ត៌មានទាក់ទងនឹងតម្រូវការចាក់វ៉ាក់សាំងសម្រាប់បេក្ខជនទិដ្ឋាការអន្តោប្រវេសន៍មាននៅទីនេះ
 

ត្រឡប់ទៅផ្នែកខាងលើ  

 


  

សំណួរដែលសួរជាញឹកញាប់ (FAQ) - ការបដិសេធទិដ្ឋាការ

  1. តើអ្វីទៅជាមាត្រា 214(b)?
  2. តើបេក្ខជនអាចបញ្ជាក់អំពី "ចំណងស្ថានភាពរឹងមាំ?" ដោយវិធីណា?
  3. តើការបដិសេធទិដ្ឋាការតាមមាត្រា 214(b) មានលក្ខណៈអចិន្រ្តៃយ៍មែនទេ?
  4. តើអ្នកណាអាចមានឥទ្ធិពលលើមន្រ្តីកុងស៊ុលអោយផ្លាស់ប្តូរការសម្រេចចិត្ត?

សហរដ្ឋអាមេរិកគឺជាសង្គមបើកចំហមួយ។ មិនដូចបណ្តាប្រទេសផ្សេងទៀតទេ សហរដ្ឋអាមេរិកមិនបានដាក់ការត្រួតពិនិត្យផ្ទៃក្នុងចំពោះភ្ញៀវទេសចរភាគច្រើនឡើយ ដូចជាការចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ច្បាប់អន្តោប្រវេសន៍របស់យើងតម្រូវឱ្យមន្រ្តីកុងស៊ុលដាក់បន្ទុកលើបេក្ខជនទិដ្ឋាការទាំងអស់ថាពួកគេមានបំណងធ្វើអន្តោប្រវេសន៍ រហូតទាល់តែបេក្ខជនទាំងនោះអាចបញ្ជាក់ថាពួកគេមិនមានបំណងធ្វើអន្តោប្រវេសន៍នោះឡើយ។ ដើម្បីរីករាយជាមួយនឹងការរធ្វើដំណើរនៅសហរដ្ឋអាមេរិក អ្នកមានទំនួលខុសត្រូវក្នុងការបញ្ជាក់ថាអ្នកនឹងចាកចេញពីសហរដ្ឋអាមេរិកវិញ មុនពេលដែលទិដ្ឋាការទេសចរ ឬទិដ្ឋាការសិស្សនិស្សិតរបស់អ្នកត្រូវបានគេអនុម័តផ្តល់ឱ្យ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ តើអ្វីទៅជាមាត្រា 214(b)?

មាត្រា 214(b) គឺជាកថាខ័ណ្ឌមួយនៅក្នុងច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA)។ មាត្រានេះ ចែងថា៖


(b) ជនបរទេសគ្រប់រូប (ក្រៅពីជនមិនមែនអន្តោប្រវេសន៍ដែលបានពិពណ៌នាក្នុងកថាភាគ (L) ឬ (V) នៃកថាខ័ណ្ឌ ១០១(a)(១៥) និងក្រៅពីជនមិនមែនអន្តោប្រវេសន៍ដែលបានពិពណ៌នានៅក្នុងបញ្ញត្តិណាមួយនៃកថាខណ្ឌ ១០១(a)(15)(H)(i) លើកលែងតែចំណុច (b1) នៃកថាខ័ណ្ឌណាមួយ) នឹងត្រូវគេបានគេសន្និដ្ឋានថាមានបំណងធ្វើអន្តោប្រវេសន៍លុះតត្រាតែពួកគេអាចបញ្ជាក់បង្ហាញអោយមន្រ្តីកុងស៊ុលនៅពេលសម្ភាសន៍ និងមន្ត្រីអន្តោប្រវេសន៍នៅពេលស្នើសុំការអនុញ្ញាតចូលទៅសហរដ្ឋអាមេរិក ជឿជាក់ថាគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានស្ថានភាពជាជនមិនមែនអន្តោប្រវេសន៍តាមកថាខ័ណ្ឌ ១០១(a)(១៥)។ ជនបរទេសដែលជាមន្ត្រីរដ្ឋាភិបាលបរទេសណាមួយ ឬជាបុគ្គលិកអង្គការអន្តរជាតិណាមួយ អាចទទួលបានបុព្វសិទ្ធិ ការលើកលែង និងអភ័យឯកសិទ្ធិនានាដោយអនុលោមតាមច្បាប់អភ័យឯកសិទ្ធិអង្គការអន្តរជាតិ។ ជនបរទេសដែលជាបុគ្គលិកផ្តល់សេវា អ្នកបំរើ និយោជិត ឬជាសមាជិកក្រុមគ្រួសារខ្សែផ្ទាល់របស់ជនបរទេសខាងលើនេះ មិនមានសិទ្ធិក្នុងការដាក់ពាក្យសុំ ឬទទួលបានទិដ្ឋាការអន្តោប្រវេសន៍ ឬអាចចូលទៅសហរដ្ឋអាមេរិកក្នុងនាមជាជនអន្តោប្រវេសន៍បានឡើយ លុះត្រាតែពួកគាត់បានស្នើសុំការលើកលែងជាលាយ លក្ខណ៍អក្សរនៅក្នុងទម្រង់ និងស្ថានភាពដូចគ្នា ដូចអ្វីដែលត្រូវបានចែងនៅក្នុងកថាខ័ណ្ឌ 247(b) ។


មន្រ្តីកុងស៊ុលរបស់សហរដ្ឋអាមេរិកមានការងារដ៏លំបាក។ ពួកគេត្រូវតែសម្រេចចិត្តក្នុងរយៈពេលដ៏ខ្លី ថាតើបុគ្គលណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានទិដ្ឋាការមិនមែនអន្តោប្រវេសន៍។ ក្នុងពាក្យសុំទិដ្ឋាការភាគច្រើន មន្រ្តីអាចសម្រេចចិត្តបានបន្ទាប់ពីការសម្ភាសន៍យ៉ាងសង្ខេប និងការពិនិត្យមើលឯកសារ ភស្តុតាងអំពីចំណងស្ថានភាពនានាដែលបេក្ខជនយកមកបង្ហាញ។ ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានទិដ្ឋាការទេសចរ ឬទិដ្ឋាការសិស្ស និស្សិត បេក្ខជនត្រូវតែបំពេញតាមលក្ខខ័ណ្ឌតម្រូវនៅក្នុងកថាខ័ណ្ឌ 101(a)(15)(B) ឬ (F) នៃច្បាប់ INA។ ការខកខានមិនបានបំពេញនូវលក្ខខ័ណ្ឌទាំងនេះ នឹងទទួលបាននូវការបដិសេធទិដ្ឋាការតាមមាត្រា 214(b) នៃច្បាប់ INA ។ មូលហេតុចំបងដែលធ្វើអោយមានការបដិសេធទិដ្ឋាការភាគច្រើន គឺទាក់ទងនឹងលក្ខខ័ណ្ឌដែលតម្រូវអោយអ្នកទេសចរ ឬសិស្ស និស្សិតទាំងនោះត្រូវតែមានលំនៅដ្ឋានមួយនៅក្រៅសហរដ្ឋអាមេរិក ហើយដែលពួកគាត់មិនមានបំណងនឹងបោះបង់ឬចាកចោលឡើយ។ បេក្ខជនទិដ្ឋាការអាចបង្ហាញពីស្ថានភាពលំនៅដ្ឋានទាំងនេះបានដោយធ្វើការបញ្ជាក់ជូនថាពួកគេមានចំណងស្ថានភាពនៅបរទេសហើយចំណងទាំងនោះតម្រូវអោយពួកគេត្រូវតែចាកចេញពីសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេបានបញ្ចប់ការស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេ។ ច្បាប់អន្តោប្រវេសន៍ដាក់បន្ទុកនេះដល់បេក្ខជនទិដ្ឋាការគ្រប់រូបអោយរកភស្តុតាងទាំងនោះមកបញ្ជាក់បង្ហាញ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ តើបេក្ខជនអាចបញ្ជាក់អំពី "ចំណងស្ថានភាពរឹងមាំ" ដោយវិធីណា?

ចំណងស្ថានភាពគឺជាទិដ្ឋភាពជាច្រើននៅក្នុងជីវិត ដែលផ្សារភ្ជាប់អ្នកទៅនឹងប្រទេសកំណើតរបស់ខ្លួន។ ពាក្យថាចំណងស្ថានភាពរឹងមាំវាមានលក្ខណៈខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ពីក្រុងមួយទៅក្រុងមួយទៀត និងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត ប៉ុន្តែឧទាហរណ៍ជារួមមាន៖

  • មុខរបររបស់អ្នក
  • ផ្ទះសម្បែងរបស់អ្នក និង/ឬ
  • ទំនាក់ទំនងរបស់អ្នកជាមួយក្រុមគ្រួសារ និងមិត្តភក្តិទាំងឡាយ។

ខណៈពេលដែលសម្ភាសន៍ទិដ្ឋាការ មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំទិដ្ឋាការតាមលក្ខណៈដាច់ដោយឡែកពីគ្នា និងពិនិត្យពិចារណាទៅលើស្ថានភាពរបស់បេក្ខជន អំពីផែនការធ្វើដំណើរ ធនធានហិរញ្ញវត្ថុ និងចំណងស្ថានភាពនៅក្រៅសហរដ្ឋអាមេរិក ដែលជាកត្តាតម្រូវអោយពួកគេត្រូវតែចាកចេញពីសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេបានបញ្ចប់ការស្នាក់នៅជាបណ្តោះអាសន្ន។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ តើការបដិសេធទិដ្ឋាការតាមមាត្រា 214(b) មានលក្ខណៈអចិន្រ្តៃយ៍មែនទេ?

ទេមិនមែនទេ។ ការបដិសេធទិដ្ឋាការ ឬការមិនមានលក្ខណៈសម្បត្តិទទួលបានទិដ្ឋាការតាមរយៈមាត្រា 214(b) នេះ គឺសម្រាប់តែពាក្យសុំទិដ្ឋាការមួយនេះតែប៉ុណ្ណោះ។  នៅពេលដែលមន្រ្តីកុងស៊ុលធ្វើការសំរេចចិត្តចំពោះពាក្យសុំទិដ្ឋាការរួចហើយ ការិយាល័យកុងស៊ុលមិនអាចដំណើរការវិធានការអ្វីបន្ថែមទៀតបានទេ។ ម៉្យាងទៀតបេក្ខជនទិដ្ឋាការក៏មិនអាចធ្វើការតវានឹងការបដិសេធទិដ្ឋាការនេះបានដែរ។ ប្រសិនបើអ្នកយល់ឃើញថាអ្នកមានព័ត៌មាន ឬឯកសារបន្ថែមដែលទាក់ទងនឹងពាក្យសុំទិដ្ឋាការរបស់អ្នក ឬមានភាពប្រែប្រួលគួរអោយកត់សំគាល់ក្នុងស្ថានភាពរបស់អ្នកខុសប្លែកពីពេលដាក់ពាក្យសុំទិដ្ឋាការលើកមុននោះ អ្នកគួរតែដាក់ពាក្យសុំទិដ្ឋាការសារជាថ្មីម្តងទៀត។ ដើម្បីដាក់ពាក្យសុំសារជាថ្មី អ្នកត្រូវតែបំពេញទម្រង់ពាក្យសុំថ្មី បង់ប្រាក់ថ្លៃដាក់ពាក្យ និងណាត់ពេលវេលាសម្ភាសន៍សារជាថ្មីទៀត។ សូមអាន គេហទំព័ររបស់ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិក ដែលអ្នកមានគម្រោងដាក់ពាក្យឡើងវិញដើម្បីអោយដឹងអំពីនីតិវិធីដាក់ពាក្យសុំទិដ្ឋាការសារឡើងវិញ។

ត្រឡប់ទៅផ្នែកខាងលើ


  

សំណួរទី 4៖ តើអ្នកណាអាចមានឥទ្ធិពលលើមន្រ្តីកុងស៊ុលអោយផ្លាស់ប្តូរការសម្រេចចិត្ត?

ច្បាប់អន្តោប្រវេសន៍បានផ្តល់សិទ្ធអំណាចដល់មន្រ្តីកុងស៊ុលដែលបំពេញបេសកកម្មនៅក្រៅប្រទេសអាចសំរេចចេញ ឬបដិសេធទិដ្ឋាការ។ ពួកគេជាអ្នកដែលសំរេចចិត្តចុងក្រោយរាល់ករណីទិដ្ឋាការទាំងអស់។ តាមបទបញ្ញតិ្តច្បាប់ ក្រសួងការបរទេសសហរដ្ឋអាមេរិកមានសិទ្ធិអំណាចត្រួតពិនិត្យឡើងវិញរាល់ការសម្រេចចិត្តរបស់មន្ត្រីកុងស៊ុល ប៉ុន្តែអំណាចនេះគឺកំហិតទៅតែទៅលើការបកស្រាយច្បាប់តែប៉ុណ្ណោះដោយមិនពិនិត្យទៅលើអង្គហេតុឡើយ។ សំណួរចំពោះមូលហេតុនៃការបដិសេធទិដ្ឋាការ ថាតើបេក្ខជនមានលំនៅដ្ឋាននៅក្រៅប្រទេសឬអត់ វាជាអង្គហេតុមួយ។ ហេតុដូច្នេះ វាជាសិទ្ធិអំណាចផ្តាច់មុខរបស់មន្ត្រីកុងស៊ុលជាអ្នកសម្រេច។  បេក្ខជនទិដ្ឋាការអាចធ្វើអោយស្ថានទូត ស្ថានកុងស៊ុលផ្លាស់ប្តូរការសំរេចចិត្តពីការបដិសេធទិដ្ឋាការបានតាមរយៈការបង្ហាញនូវភស្តុតាងដ៏គួរអោយជឿជាក់ថ្មីអំពីចំណងស្ថានភាពរឹងមំារបស់ពួកគេ។

សម្រាប់ព័ត៌មានអំពីការមិនមានលក្ខណៈសម្បត្តិទទួលបានទិដ្ឋាការក្រៅពីមាត្រា 214(b) សូមអាន គេហទំព័រ របស់ការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេស។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការជំនួញ ឬទេសចរ

  1. តើខ្ញុំអាចស្នាក់នៅសហរដ្ឋអាមេរិកយូរប៉ុណ្ណាដោយប្រើទិដ្ឋាការទេសចរ ឬជំនួញ?
  2. ទិដ្ឋាការទេសចរ (B-1/B-2) របស់ខ្ញុំនឹងអស់សុពលភាពនៅក្រោយថ្ងៃដែលខ្ញុំគ្រោងនឹងទៅដល់សហរដ្ឋអាមេរិក។ តើខ្ញុំត្រូវសុំទិដ្ឋាការសារជាថ្មីមុនពេលចេញដំណើរមែនទេ?
  3. ទិដ្ឋាការសហរដ្ឋអាមេរិករបស់ខ្ញុំ នឹងអស់សុពលភាពក្នុងរយៈពេល 6 ខែខាងមុខ។ តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការថ្មីបាននៅពេលនេះ ឬត្រូវរង់ចាំរហូតទាល់តែទិដ្ឋាការបច្ចុប្បន្នរបស់ខ្ញុំផុតសុពលភាពសិន? 
  4. ខ្ញុំបានប្តូរឈ្មោះរបស់ខ្ញុំ។ តើទិដ្ឋាការសហរដ្ឋអាមេរិករបស់ខ្ញុំ ដែលមានឈ្មោះចាស់របស់ខ្ញុំនៅតែមាន​សុពលភាពឬទេ?
  5. ទិដ្ឋាការសហរដ្ឋអាមេរិកបច្ចុប្បន្នរបស់ខ្ញុំត្រូវបានគេផ្តល់ឱ្យនៅពេលដែលខ្ញុំធ្វើការនៅកន្លែងការងារចាស់។ ឥឡូវនេះខ្ញុំបានផ្លាស់ប្តូរការងារទៅក្រុមហ៊ុនមួយទៀត ហើយនិយោជកថ្មីចង់ឱ្យខ្ញុំទៅចូលរួមសិក្ខាសាលានៅសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើនៅខែក្រោយនេះ។ តើខ្ញុំអាចប្រើទិដ្ឋាការដែលខ្ញុំកំពុងមាន ឬក៏ត្រូវសុំទិដ្ឋាការសារជាថ្មី?
  6. កូនរបស់ខ្ញុំកំពុងសិក្សានៅសហរដ្ឋអាមេរិក។ តើខ្ញុំអាចទៅរស់នៅជាមួយគាត់បានទេ?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ តើខ្ញុំអាចស្នាក់នៅសហរដ្ឋអាមេរិកយូរប៉ុណ្ណាដោយប្រើទិដ្ឋាការទេសចរ ឬជំនួញ?

ទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកផ្តល់ការអនុញ្ញាតឱ្យអ្នកធ្វើដំណើរទៅកាន់ច្រកចូល (ព្រលានយន្តហោះ/ កំពង់ផែសមុទ្រ) របស់សហរដ្ឋអាមេរិក។ នៅពេលទៅដល់ច្រកចូលនៃគោលដៅធ្វើដំណើរ មន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីការពារសន្តិសុខព្រំដែនសហរដ្ឋអាមរិក (CBP) ដែលជាអ្នកត្រួតពិនិត្យសំណើចូលរបស់អ្នក នឹងសម្រេចពីរយៈពេលដែលអ្នកអាចស្នាក់នៅសហរដ្ឋអាមេរិកបាន។ អ្នកអាចធ្វើដំណើរទៅកាន់ច្រកចូលសហរដ្ឋអាមេរិកក្នុងកំឡុងពេលដែលទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់លោកអ្នកនៅមានសុពលភាព ឬក៏នៅថ្ងៃចុងក្រោយនៃសុពលភាពរបស់ទិដ្ឋាការក៏បានដែរ។ សុពលភាពរបស់ទិដ្ឋាការមិនមែនជារយៈពេលដែលអ្នកអាចស្នាក់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់នោះទេ មានតែមន្ត្រី CBP តែប៉ុណ្ណោះដែលអាចសម្រេចពីរយៈពេលដែលអ្នកអាចស្នាក់នៅ ពេលដែលអ្នកទៅដល់សហរដ្ឋអាមេរិក។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ ទិដ្ឋាការទេសចរ (B-1/B-2) របស់ខ្ញុំនឹងអស់សុពលភាពនៅក្រោយថ្ងៃដែលខ្ញុំគ្រោងនឹងទៅដល់សហរដ្ឋអាមេរិក។ តើខ្ញុំត្រូវសុំទិដ្ឋាការសារជាថ្មីមុនពេលចេញដំណើរមែនទេ?

អ្នកនៅតែអាចមកដល់សហរដ្ឋអាមេរិកបាន ទោះបីជានៅថ្ងៃចុងក្រោយនៃ សុពលភាពរបស់ទិដ្ឋាការក៏ដោយ។ មន្រ្តីគយ និងមន្រ្តីការពារសន្តិសុខព្រំដែន (CBP) នឹងកំណត់ពីរយៈពេលដែលអ្នកអាចស្នាក់នៅសហរដ្ឋអាមេរិក។ ទិដ្ឋាការរបស់អ្នកអាចនឹងផុតសុពលភាពក្នុងកំឡុងពេលដែលអ្នកកំពុងស្នាក់នៅសហរដ្ឋអាមេរិក ប៉ុន្តែសូមអោយប្រាកដថាអ្នកមិនស្នាក់នៅហួសរយៈពេលដែលមន្រ្តី CBP បានអនុញ្ញាតអោយនោះទេ។  

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ ទិដ្ឋាការសហរដ្ឋអាមេរិករបស់ខ្ញុំ នឹងអស់សុពលភាពក្នុងរយៈពេល 6 ខែខាងមុខ។ តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការជាថ្មីបាននៅពេលនេះ ឬត្រូវរង់ចាំរហូតទាល់តែទិដ្ឋាការបច្ចុប្បន្នរបស់ខ្ញុំផុតសុពលភាពសិន?

អ្នកមិនចាំបាច់រង់ចាំដល់ទិដ្ឋាការបច្ចុប្បន្នរបស់អ្នកផុតសុពលភាពនោះទេ។ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការថ្មី ទោះបីជាទិដ្ឋាការបច្ចុប្បន្នរបស់អ្នកនៅមានសុពលភាពក៏ដោយ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 4៖ ខ្ញុំបានប្តូរឈ្មោះរបស់ខ្ញុំ។ តើទិដ្ឋាការសហរដ្ឋអាមេរិករបស់ខ្ញុំ ដែលមានឈ្មោះចាស់របស់ខ្ញុំនៅតែមាន​សុពលភាពឬទេ?

ប្រសិនឈ្មោះរបស់អ្នកត្រូវបានផ្លាស់ប្តូរដោយស្របច្បាប់តាមរយៈ អាពាហ៍ពិពាហ៍ ការលែងលះ ឬសេចក្តី​សម្រេចចេញដោយតុលាការលើការផ្លាស់ប្តូរឈ្មោះ​អ្នកនឹងត្រូវការលិខិតឆ្លង​ដែនថ្មីមួយទៀត។ នៅ​ពេលអ្នកមានលិខិតឆ្លងដែនថ្មីហើយ ក្រសួងការបរទេសសហរដ្ឋអាមេរិក​ផ្តល់ជាយោបល់ថា​ អ្នកគួរតែ​ដាក់ពាក្យស្នើសុំទិដ្ឋាការសហរដ្ឋអាមេរិកថ្មី ដើម្បីឱ្យអ្នកមានភាពងាយ​ស្រួលក្នុងការធ្វើដំណើរ​ទៅមកពីសហរដ្ឋអាមេរិក។

 

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 5៖ ទិដ្ឋាការសហរដ្ឋអាមេរិកបច្ចុប្បន្នរបស់ខ្ញុំត្រូវបានគេផ្តល់ឱ្យនៅពេលដែលខ្ញុំធ្វើការនៅកន្លែងការងារចាស់។ ឥឡូវនេះខ្ញុំបានផ្លាស់ប្តូរការងារទៅក្រុមហ៊ុនមួយទៀត ហើយនិយោជកថ្មីចង់ឱ្យខ្ញុំទៅចូលរួមសិក្ខាសាលានៅសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើនៅខែក្រោយនេះ។ តើខ្ញុំអាចប្រើទិដ្ឋាការដែលខ្ញុំកំពុងមាន ឬក៏ត្រូវសុំទិដ្ឋាការសារជាថ្មី?

អ្នកអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើទិដ្ឋាការដដែលបានដរាបណាដែលទិដ្ឋាការរបស់អ្នកនៅមានសុពលភាពសម្រាប់កិច្ចការមុខជំនួញ ឬ ទេសចរ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 6៖ កូនរបស់ខ្ញុំកំពុងសិក្សានៅសហរដ្ឋអាមេរិក។ តើខ្ញុំអាចទៅរស់នៅជាមួយគាត់បានទេ?

អ្នកអាចប្រើទិដ្ឋាការប្រភេទ B-1/B-2 បាន (ឬអាចធ្វើដំណើរតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិទទួលបាន) ដើម្បីទៅលេងកូន ប៉ុន្តែអ្នកមិនអាចទៅរស់នៅជាមួយកូនរបស់អ្នកបានទេ លុះត្រាតែអ្នកមានទិដ្ឋាការអន្តោប្រវេសន៍ ទិដ្ឋាការការងារ ឬទិដ្ឋាការសិស្ស និស្សិតរបស់ខ្លួនអ្នកផ្ទាល់ ។

 

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការការងារ

  1. តើអ្វីជាឯកសារធានា Petition?
  2. តើខ្ញុំអាចទទួលបានទិដ្ឋាការដើម្បីធ្វើការងារសាមញ្ញៗបានដែរឬទេ?
  3. តើមានការកំណត់អំពីអាយុរបស់បេក្ខជនសុំទិដ្ឋាការសម្រាប់ការងារជា លក្ខណៈបណ្តោះអាសន្នដែរឬទេ?
  4. តើសាច់ញាតិរបស់ខ្ញុំដែលរស់នៅសហរដ្ឋអាមេរិកអាចធានាខ្ញុំតាមរយៈទិដ្ឋាការការងារបានដែរឬទេ?
  5. តើពេលណាទើបខ្ញុំអាចទៅចូលសហរដ្ឋអាមេរិកបាន?
  6. តើអ្នកណាជាអ្នករ៉ាប់រងចំណាយថ្លៃទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំ ហើយតើត្រូវបង់ប្រាក់នេះនៅពេលណា?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ តើអ្វីជាឯកសារធានា Petition?

មុនពេលអាចដាក់សុំទិដ្ឋាការទៅធ្វើការងារជាបណ្តោះអាសន្ន អ្នកត្រូវតែទទួលបានការអនុញ្ញាតពីស្ថាប័ន USCIS តាមទម្រង់ I-129 ដែលជាឯកសារធានាសម្រាប់អ្នកទៅធ្វើការជាបណ្តោះអាសន្ន។ អនាគតនិយោជករបស់អ្នកត្រូវតែដាក់ឯកសារធានានេះក្នុងកំឡុងពេលមិនឱ្យលើសពី 6ខែ មុនថ្ងៃចាប់ផ្តើមការងាររបស់អ្នក។ និយោជករបស់អ្នកត្រូវតែដាក់ឯកសារធានានេះអោយបានឆាប់តាមដែលអាចធ្វើទៅបាន យ៉ាងយូរ 6ខែ ដើម្បីឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការឯកសារធានានេះ។ ពេលទទួលបានការអនុញ្ញាតហើយ គេនឹងផ្ញើទម្រង់ I-797 ទៅនិយោជករបស់អ្នក ទុកជាការជូនដំណឹង។ សម្រាប់ព័ត៌មានបន្ថែម សូមអាន គេហទំព័ររបស់ USCIS Temporary Worker ។
សម្គាល់៖ ដើម្បីផ្ទៀងផ្ទាត់មើលពីការអនុញ្ញាតឯកសារធានារបស់អ្នក ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកត្រូវការលេខវិក័យប័ត្របង់ប្រាក់ ទម្រង់ I-129 រួមជាមួយនឹងទម្រង់ I-797 របស់អ្នកដែលត្រូវបានគេអនុញ្ញាត ។ សូមយកឯកសារទាំងពីរប្រភេទនេះទៅជាមួយនៅថ្ងៃសម្ភាសន៍។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ តើខ្ញុំអាចទទួលបានទិដ្ឋាការដើម្បីធ្វើការងារសាមញ្ញៗបានដែរឬទេ?

ទេ មិនមានប្រភេទទិដ្ឋាការសម្រាប់ការងារសាមញ្ញៗធម្មតានោះទេ។ បេក្ខជនទាំងអស់ដែលមានគម្រោងទៅធ្វើការនៅសហរដ្ឋអាមេរិក ត្រូវតែទទួលបានការអនុញ្ញាតលើសំណុំឯកសារធានា មុនពេលដែលពួកគេអាចណាត់ពេលវេលាសម្ភាសន៍បាន។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ តើមានការកំណត់អំពីអាយុរបស់បេក្ខជនសុំទិដ្ឋាការសម្រាប់ការងារជាលក្ខណៈបណ្តោះអាសន្នដែរឬទេ?

មិនមានទេ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 4៖ តើសាច់ញាតិរបស់ខ្ញុំដែលរស់នៅសហរដ្ឋអាមេរិកអាចធានាខ្ញុំតាមរយៈទិដ្ឋាការការងារបានដែរឬទេ?

មិនអាចទេ មានតែនិយោជករបស់អ្នកតែប៉ុណ្ណោះទើបអាចដាក់ឯកសារធានាអ្នកបាន។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 5៖ តើពេលណាទើបខ្ញុំអាចចូលទៅសហរដ្ឋអាមេរិកបាន?

អ្នកមិនអាចចូលទៅសហរដ្ឋអាមេរិករហូតដល់ 10ថ្ងៃ មុនថ្ងៃចាប់ផ្តើមការងាររបស់អ្នក ដែលដាក់នៅលើទម្រង់ I-797 ឬនៅលើលិខិតផ្តល់ការងាររបស់អ្នក។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 6៖ តើអ្នកណាជាអ្នករ៉ាប់រងចំណាយថ្លៃទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំ ហើយតើត្រូវបង់ប្រាក់នេះនៅពេលណា?

បេក្ខជនសុំទិដ្ឋាការប្រភេទ L-1 ដែលធ្វើដំណើរតាមរយៈ Blanket Petition ត្រូវតែបង់ប្រាក់ថ្លៃទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំ។ គ្រប់សំណុំឯកសារធានាសម្រាប់ទិដ្ឋាការប្រភេទ L, H-1B និង H-2B អ្នកធានានៅសហរដ្ឋអាមេរិកត្រូវតែបង់ប្រាក់ថ្លៃទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំទៅ USCIS នៅពេលដាក់ឯកសារធានា។

 

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការសិស្ស និស្សិត

  1. តើអ្វីទៅជាទម្រង់ I-20 ហើយខ្ញុំអាចរកទម្រង់នេះបានដោយរបៀបណា?
  2. តើខ្ញុំគួរដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតមុនពេលចូលរៀនរយៈពេលប៉ុន្មានថ្ងៃ?
  3. ខ្ញុំបានទទួលទិដ្ឋាការរួចហើយ តើខ្ញុំគួរតែធ្វើដំណើរនៅពេលណា?
  4. បុគ្គលម្នាក់ដែលមានទិដ្ឋាការប្រភេទទេសចរ តើអាចផ្លាស់ប្តូរស្ថានភាពទៅជាសិស្ស និស្សិតបានដែរឬទេ ខណៈពេលដែលបុគ្គលនេះទៅដល់សហរដ្ឋអាមេរិក ហើយគាត់ទទួលបានការអនុញ្ញាតអោយចូលរៀនពីសាលា និងទទួលបានទម្រង់ I-20?
  5. ខ្ញុំទទួលបានទម្រង់ I-20 ពីសាលារៀនផ្សេងៗពីគ្នា តើខ្ញុំត្រូវធ្វើដូចម្តេច?
  6. ខ្ញុំកំពុងធ្វើការតាមប្រភេទទិដ្ឋាការ H-1B ហើយឥឡូវនេះទទួលបានការអនុញ្ញាតឱ្យចូលរៀនពីសាកលវិទ្យាល័យមួយ តាមទិដ្ឋាការប្រភេទ F-1។ តើខ្ញុំត្រូវតែវិលត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញ ទើបអាចដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតបានមែនឬទេ?
  7. តើសិស្ស និស្សិតដែលមានទិដ្ឋាការប្រភេទ F-1 អាចធ្វើការងារនៅសហរដ្ឋអាមេរិកបានដែរឬទេ?
  8. តើអ្វីទៅជាប្រព័ន្ធ SEVIS ហើយតើវាពាក់ព័ន្ធអ្វីជាមួយខ្ញុំ?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ តើអ្វីទៅជាទម្រង់ I-20 ហើយខ្ញុំអាចរកទម្រង់នេះបានដោយរបៀបណា?

ទម្រង់ I-20 គឺជាឯកសារផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សាលារៀនដែលទទួលបានវិញ្ញាបនប័ត្រអនុញ្ញាតអាចចេញទម្រង់នេះបាន ហើយគ្រប់សិស្ស និស្សិតត្រៀមទាំងអស់ត្រូវតែមានទម្រង់នេះសម្រាប់ដាក់ពាក្យសុំទិដ្ឋាការប្រភេទ F-1 ឬ M-1។ ទម្រង់ I-20 គឺជាភស្តុតាងដែលបញ្ជាក់ពីការទទួលអោយចូលរៀន ហើយទម្រង់នេះក៏មានព័ត៌មានចាំបាច់សំរាប់ប្រើប្រាស់នៅពេលបង់ប្រាក់ថ្លៃ SEVIS I-901 សំរាប់ការដាក់ពាក្យសុំទិដ្ឋាការ សំណើរសុំផ្លាស់ប្តូរស្ថានភាពទិដ្ឋាការ និងសំណើរសុំការអនុញ្ញាតចូលទៅសហរដ្ឋអាមេរិកផងដែរ។ ទម្រង់ I-20 នេះមានអត្តលេខសំគាល់ SEVIS របស់សិស្ស និសិ្សត ដែលអត្តលេខសំគាល់នេះចាប់ផ្តើមដោយអក្សរ N ហើយមានលេខប្រាំបួនខ្ទង់ទៀត នៅលើជ្រុងខាងឆ្វេងផ្នែកខាងលើ ។

 

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ តើខ្ញុំគួរដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតមុនពេលចូលរៀនរយៈពេលប៉ុន្មានថ្ងៃ?

អ្នកគួរដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតឱ្យបានឆាប់នៅពេលដែលអ្នកទទួលបានទម្រង់ I-20 ។ ដើម្បីធានាថាអ្នកនឹងទទួលបានថ្ងៃសម្ភាសន៍ទាន់ពេល អ្នកអាចដាក់ពាក្យសុំទិដ្ឋាការនៅពេលណាក៏បាន។ សូមជំរាបថាទិដ្ឋាការសិស្ស និស្សិត (ប្រភេទ និងប្រភេទ M) សម្រាប់សិស្ស និស្សិតថ្មីដែលទើបសុំទិដ្ឋាការជាលើកដំបូង នឹងចេញទិដ្ឋាការជូនក្នុងរយៈពេល៣៦៥ថ្ងៃមុនពេលចាប់ផ្តើមចូលរៀន។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ ខ្ញុំបានទទួលទិដ្ឋាការរួចហើយ តើខ្ញុំគួរតែធ្វើដំណើរនៅពេលណា?

សម្រាប់ការធ្វើដំណើរជាលើកដំបូង អ្នកអាចចូលទៅសហរដ្ឋអាមេរិកក្នុងរយៈពេល 30ថ្ងៃមុនថ្ងៃចាប់ផ្តើមចូលរៀនដូចនៅក្នុងទម្រង់ I-20 របស់អ្នក ដោយមិនគិតពីថ្ងៃដែលគេចេញទិដ្ឋាការជូននោះទេ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 4៖ បុគ្គលម្នាក់ដែលមានទិដ្ឋាការប្រភេទទេសចរ តើអាចផ្លាស់ប្តូរស្ថានភាពទៅជាសិស្ស និស្សិតបានដែរឬទេ ខណៈពេលដែលបុគ្គលនេះទៅដល់សហរដ្ឋអាមេរិក ហើយគាត់ទទួលបានការអនុញ្ញាតអោយចូលរៀនពីសាលា និងទទួលបានទម្រង់ I-20?

អាចបាន។ ជាទូទៅអ្នកអាចដាក់ពាក្យស្នើសុំផ្លាស់ប្តូរស្ថានភាពទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់អ្នកបាន ប្រសិនបើអ្នកត្រូវបានគេអនុញ្ញាតអោយចូលទៅសហរដ្ឋអាមេរិកដោយស្របច្បាប់តាមរយៈទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទណាមួយ ហើយស្ថានភាពមិនមែនអន្តោប្រវេសន៍របស់អ្នកមិនទាន់ផុតសុពលភាពនៅឡើយ ហើយអ្នកមិនបានបំពានទៅលើលក្ខខ័ណ្ឌតម្រូវនៃស្ថានភាពរបស់អ្នក ហើយអ្នកក៏មិនបានប្រព្រឹត្តនូវសកម្មភាពណាមួយដែលនឹងធ្វើឱ្យអ្នកបាត់បង់សិទ្ធិនោះដែរ។ សម្រាប់ព័ត៌មានលម្អិត សូមអាន គេហទំព័រ របស់ USCIS។

 

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 5៖ ខ្ញុំទទួលបានទម្រង់ I-20 ពីសាលារៀនផ្សេងៗពីគ្នា តើខ្ញុំត្រូវធ្វើដូចម្តេច?

ប្រសិនបើអ្នកទទួលបានទម្រង់ I-20 ថ្មីបន្ទាប់ពីបានណាត់ពេលវេលាសម្ភាសន៍រួចហើយ អ្នកអាចជំរាបពីការផ្លាស់ប្តូរព័ត៌មាននេះដល់មន្រ្តីកុងស៊ុលសហរដ្ឋអាមេរិកនៅពេលសម្ភាសន៍។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 6៖ ខ្ញុំកំពុងធ្វើការតាមប្រភេទទិដ្ឋាការ H-1B ហើយឥឡូវនេះទទួលបានការអនុញ្ញាតឱ្យចូលរៀនពីសាកលវិទ្យាល័យមួយ តាមប្រភេទទិដ្ឋាការ F-1។ តើខ្ញុំត្រូវតែវិលត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញ ទើបអាចដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតបានមែនឬទេ?

មិនចាំបាច់ទេ។ នៅពេលដែលអ្នកកំពុងស្នាក់នៅសហរដ្ឋអាមេរិច អ្នកមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការសារជាថ្មីនោះទេ ពីព្រោះទិដ្ឋាការគឺតម្រូវសម្រាប់ការប្រើប្រាស់ដើម្បីចូលទៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ អ្នកគួរសាកសួរព័ត៌មាននៅ USCIS ដើម្បីកំណត់ថាតើមានការតម្រូវអោយអ្នក ផ្លាស់ប្តូរស្ថានភាពដែរឬអត់។ ទោះជាដូច្នោះក៏ដោយ ប្រសិនបើអ្នកចាកចេញពីសហរដ្ឋអាមេរិក អ្នកត្រូវតែដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតសារជាថ្មី ទើបអាចចូលទៅសហរដ្ឋអាមេរិកម្តងទៀតបាន។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 7៖ តើសិស្ស និស្សិតដែលមានទិដ្ឋាការប្រភេទ F-1 អាចធ្វើការងារនៅសហរដ្ឋអាមេរិកបានដែរឬទេ?

សិស្ស និស្សិតតាមទិដ្ឋាការប្រភេទ F ដែលកំពុងសិក្សាពេញម៉ោង អាចស្វែងរកការងារធ្វើនៅក្នុងសាលារៀនបាន ប៉ុន្តែមិនឱ្យលើសពីរយៈពេល 20 ម៉ោងក្នុងមួយសប្តាហ៍។ បន្ទាប់ពីបានបញ្ចប់ការសិក្សាឆ្នាំទីមួយរួចហើយ សិស្ស និសិ្សតអាចដាក់សំណើទៅ USCIS ស្នើសុំធ្វើការងារនៅខាងក្រៅបាន ។ សូមទំនាក់ទំនងជាមួយទីប្រឹក្សាផ្តល់យាបល់របស់អ្នកសម្រាប់ព័ត៌មានបន្ថែមទៀត។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 8៖ តើអ្វីទៅជាប្រព័ន្ធ SEVIS ហើយតើវាពាក់ព័ន្ធអ្វីជាមួយខ្ញុំ?

កម្មវិធីប្រព័ន្ធព័ត៌មានអំពីសិស្ស និសិ្សត និងទស្សនកិច្ចផ្លាស់ប្តូរការសិក្សា (SEVIS) តម្រូវឱ្យសាលារៀន និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា បញ្ជាក់ពីស្ថានភាពនៃការចុះឈ្មោះចូលរៀនរបស់សិស្ស និស្សិតបរទេសថ្មីទាំងអស់ និងសិស្ស និសិ្សតបរទេសដែលកំពុងតែបន្តការសិក្សា។ បេក្ខជនសុំទិដ្ឋាការសិស្ស និស្សិតត្រូវតែបង់ប្រាក់ថ្លៃ SEVIS មុនពេលទទួលបានទិដ្ឋាការ ។  គេហទំព័រ SEVIS មានព័ត៌មានបន្ថែមទៀត។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការសំរាប់ទស្សនកិច្ចផ្លាស់ប្តូរការសិក្សា

  1. ខ្ញុំបានទទួលទិដ្ឋាការរួចហើយ តើខ្ញុំគួរតែធ្វើដំណើរនៅពេលណា?
  2. តើអ្វីទៅជាប្រព័ន្ធ SEVIS ហើយតើវាពាក់ព័ន្ធអ្វីជាមួយខ្ញុំ?
  3. តើ "លក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំ Two-year rule" គឺជាអ្វី?
  4. តើលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះអាចនឹងទទួលបានការលើកលែងដែរឬទេ?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ ខ្ញុំបានទទួលទិដ្ឋាការរួចហើយ តើខ្ញុំគួរតែធ្វើដំណើរនៅពេលណា?

អ្នកចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សា អាចចូលទៅសហរដ្ឋអាមេរិកក្នុងរយៈពេល 30ថ្ងៃមុនថ្ងៃចាប់ផ្តើមកម្មវិធីនេះតែប៉ុណ្ណោះ ដូចអ្វីដែលបញ្ជាក់នៅលើទម្រង់ DS-2019 ដោយមិនគិតពីថ្ងៃដែលគេចេញទិដ្ឋាការជូននោះទេ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ តើអ្វីទៅជាប្រព័ន្ធ SEVIS ហើយតើវាពាក់ព័ន្ធអ្វីជាមួយខ្ញុំ?

ប្រព័ន្ធព័ត៌មានអំពីសិស្ស និសិ្សត និងទស្សនកិច្ចផ្លាស់ប្តូរការសិក្សា (SEVIS) តម្រូវឱ្យសាលារៀន និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា បញ្ជាក់ពីស្ថានភាពនៃការចុះឈ្មោះរបស់សិស្ស និស្សិតបរទេសថ្មីទាំងអស់ និងសិស្ស និសិ្សតបរទេសដែលកំពុងតែបន្តការសិក្សា។ បេក្ខជនសុំទិដ្ឋាការសិស្ស និស្សិតត្រូវតែបង់ប្រាក់ថ្លៃ SEVIS នេះមុនពេលទទួលបានទិដ្ឋាការ ។  គេហទំព័រ SEVIS មានព័ត៌មានបន្ថែមទៀត។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ តើ "លក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំ Two-year rule" គឺជាអ្វី?

"លក្ខខ័ណ្ឌកំហិតរយៈពីរឆ្នាំ Two-year rule " គឺជាប្រយោគដ៏ពេញនិយមដែលត្រូវបានគេប្រើនៅក្នុងកថាខ័ណ្ឌមួយនៃច្បាប់អន្តោប្រវេសន៍។ ប្រយោគនេះតម្រូវអោយអ្នកចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សាត្រូវតែត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញបន្ទាប់ពីបានបញ្ចប់កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សា ហើយពួកគេត្រូវតែមានវត្តមាននៅប្រទេសកំណើតនោះយ៉ាងតិចបំផុតរយៈពេលពីរឆ្នាំសិន ទើបពួកគេអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមប្រភេទទិដ្ឋាការមួយចំនួន ដូចជាប្រភេទ H-1, L-1, K-1 និងទិដ្ឋាការអន្តោប្រវេសន៍ផ្សេងៗទៀត។ វាជាការសំខាន់ដែលអ្នកត្រូវសំគាល់ថា ការសម្រេចជាបឋមអំពីលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះ តម្រូវចំពោះអ្នកឬអត់ ដូចអ្វីដែលបញ្ជាក់នៅលើទម្រង់ DS-2019 របស់អ្នក នៅពេលដែលគេចេញទិដ្ឋាការប្រភេទ J-1ជូន។ ការសម្រេចចិត្តចុងក្រោយគេបង្អស់នឹងត្រូវធ្វើឡើងនៅពេលណាដែលអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ H-1, L-1, K-1 ឬទិដ្ឋាការអន្តោប្រវេសន៍ប្រភេទណាមួយ។
អ្នកដែលទទួលបានទិដ្ឋាការប្រភេទ J-1 ណាដែលគេតម្រូវអោយអនុវត្តនូវលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះ មិនអាចអនុញ្ញាតអោយបន្តការស្នាក់នៅសហរដ្ឋអាមេរិកបានទេ ហើយពួកគេក៏មិនអាចស្នើសុំផ្លាស់ប្តូរស្ថានភាពទៅប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលត្រូវគេហាមប្រាមណាមួយបានដែរ (ឧទាហរណ៍ពីទិដ្ឋាការប្រភេទ J-1 ទៅ H-1) ហើយពួកគេក៏មិនអាចដាក់ពាក្យស្នើសុំសិទ្ធិរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍ (Green Card) ដោយមិនត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គេរយៈពេលពីរឆ្នាំ ហើយពួកគេក៏មិនអាចស្នើសុំការលើកលែងណាមួយបានដែរ។ ការអនុម័តអំពីលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះនឹងត្រូវបានគេសម្រេចដោយផ្អែកលើកត្តាជាច្រើន រួមបញ្ជូលទាំងប្រភពនៃថវិកា និងបញ្ជីរាយមុខជំនាញឯកទេស (Skills List) នៃប្រទេសរបស់ពួកគេ។ ហើយការសម្រេចនេះមិនមែនអាស្រ័យទៅលើរយៈពេលដែលអ្នកនឹងទៅស្នាក់នៅសហរដ្ឋអាមេរិកនោះទេ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 4៖ តើលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះអាចនឹងទទួលបានការលើកលែងដែរឬទេ?

អាចមានលទ្ធភាព។ មានតែការិយាល័យទិដ្ឋាការនៃក្រសួងការបរទេសតែប៉ុណ្ណោះដែលអាចផ្តល់ការលើកលែងចំពោះលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះបាន។ ការិយាល័យទិដ្ឋាការក៏ជាស្ថាប័នចុងក្រោយដែលមានសិទ្ធិសម្រេចថាតើអ្នកត្រូវបំពេញនូវលក្ខខ័ណ្ឌកំហិតនេះឬអត់ ដោយមិនយោងទៅលើកំណត់ត្រាដែលសរសេរនៅលើលិខិតឆ្លងដែនរបស់អ្នកនោះទេ។ ប្រសិនបើគេតម្រូវអោយអ្នកបំពេញនូវលក្ខខ័ណ្ឌកំហិតនេះ អ្នកប្រហែលជាអាចស្នើសុំការលើកលែងបាន។ ទោះបីជាគេតម្រូវអោយអ្នកត្រូវតែបំពេញនូវលក្ខខ័ណ្ឌកំហិតរយៈពេលពីរឆ្នាំនេះក៏ដោយ អ្នកក៏អាចមានលក្ខណៈសម្បត្តិសម្រាប់សុំទិដ្ឋាការប្រភេទទេសចរ ឬទិដ្ឋាការប្រភេទផ្សេងៗទៀតក្រៅពីប្រភេទទិដ្ឋាការដែលបានរៀបរាប់ខាងលើនេះ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការសម្រាប់ឆ្លងកាត់/ នាវិក

  1. ខ្ញុំមានគម្រោងឈប់សំចតនៅសហរដ្ឋអាមេរិករយៈពេលមួយថ្ងៃ ហើយថ្ងៃបន្ទាប់ខ្ញុំនឹងបន្តដំណើរតាមជើងហោះហើរមួយទៅប្រទេសមួយផ្សេងទៀត។ តើខ្ញុំត្រូវសុំទិដ្ឋាការប្រភេទ C-1 ឬទិដ្ឋាការប្រភេទ B-1/B-2?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ ខ្ញុំមានគម្រោងឈប់សំចតនៅសហរដ្ឋអាមេរិករយៈពេលមួយថ្ងៃ ហើយថ្ងៃបន្ទាប់ខ្ញុំនឹងបន្តដំណើរតាមជើងហោះហើរមួយទៅប្រទេសមួយផ្សេងទៀត។ តើខ្ញុំត្រូវសុំទិដ្ឋាការប្រភេទ C-1 ឬទិដ្ឋាការប្រភេទ B-1/B-2?

 

ប្រសិនបើអ្នកទាមទារអភ័យឯកសិទ្ធិសម្រាប់ការឈប់សម្រាកដើម្បីគោលបំណងផ្សេងទៀតក្រៅពីការធ្វើដំណើរឆ្លងកាត់ ដូចជាដើម្បីទៅលេងមិត្តភក្តិ ឬទៅទេចរណ៍ជាដើម អ្នកត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយត្រូវតែទទួលបានប្រភេទទិដ្ឋាការដែលចាំបាច់សំរាប់គោលបំណងនៃការធ្វើដំណើរនោះ ដូចថាទិដ្ឋាករប្រភេទ B-2 ជាដើម។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការបុគ្គលិកសាសនា

  1. ខ្ញុំកំពុងដាក់ពាក្យសុំទិដ្ឋាការក្នុងនាមជាបុគ្គលិកបំរើសាសនា ប៉ុន្តែខ្ញុំមិន មានឯកសារធានាដែលត្រូវបានគេអនុម័ត (Approved Petition) នោះទេ។ ខ្ញុំធ្លាប់បានទៅសហរដ្ឋអាមេរិកកាលពីមុនតាមរយៈទិដ្ឋាការប្រភេទ R-1 ហើយគេក៏មិនបានតម្រូវឱ្យមានឯកសារធានានោះដែរ។ តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការប្រភេទ R-1 ដោយមិនមានឯកសារធានាបានដែរឬទេ ពីព្រោះខ្ញុំធ្លាប់ទទួលបានទិដ្ឋាការប្រភេទ R-1 នាពេលកន្លងមកដែរ?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ ខ្ញុំកំពុងដាក់ពាក្យសុំទិដ្ឋាការក្នុងនាមជាបុគ្គលិកបំរើសាសនា ប៉ុន្តែខ្ញុំមិន មានឯកសារធានាដែលត្រូវបានគេអនុម័ត (Approved Petition) នោះទេ។ ខ្ញុំធ្លាប់បានទៅសហរដ្ឋអាមេរិកកាលពីមុនតាមរយៈទិដ្ឋាការប្រភេទ R-1 ហើយគេក៏មិនបានតម្រូវឱ្យមានឯកសារធានានោះដែរ។ តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការប្រភេទ R-1 ដោយមិនមានឯកសារធានាបានដែរឬទេ ពីព្រោះខ្ញុំធ្លាប់ទទួលបានទិដ្ឋាការប្រភេទ R-1 នាពេលកន្លងមកដែរ?

 

ការតម្រូវអោយមានឯកសារធានាដែលត្រូវបានគេអនុម័តចាប់ផ្តើមចូលជាធរមានកាលពីថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2008 ។ គ្រប់បេក្ខជនសុំទិដ្ឋាការប្រភេទ R-1 ទាំងអស់ចាំបាច់ត្រូវតែទទួលបានការអនុម័តឯកសារធានាពីស្ថាប័ន USCIS ។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ សូមមើលគេហទំព័រ USCIS ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទិដ្ឋាការអន្តោប្រវេសន៍

  1. អ្នកដាក់ពាក្យសុំទិដ្ឋាការអន្ដោប្រវេសន៍ដែលមិនបានទទួលកញ្ចប់ឯកសារមួយនៅក្នុងកញ្ចប់សំបុត្របិទជិត សម្រាប់យកតាមខ្លួននៅពេលឡើងយន្ដហោះទៅកាន់សហរដ្ឋអាមេរិក។
  2. ដំណើរការដើម្បីកំណត់ថាតើទិដ្ឋាការរបស់អ្នកត្រូវបានចេញអោយនៅក្នុងដំណើរការអេឡិចត្រូនិចថ្មី ឬប្រព័ន្ធគ្មានក្រដាសថ្មី ។
  3. ហេតុអ្វីបានជាមានមនុស្សខ្លះតម្រូវអោយកាន់កញ្ចប់ឯកសារបិទជិតមួយរហូតដល់ច្រកចូលទឹកដីសហរដ្ឋអាមេរិក ហើយមានមនុស្សមួយចំនួនទៀតមិនត្រូវបានតម្រូវអោយមានដូច្នេះ?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ អ្នកដាក់ពាក្យសុំទិដ្ឋាការអន្ដោប្រវេសន៍ដែលមិនបានទទួលកញ្ចប់ឯកសារមួយនៅក្នុងកញ្ចប់សំបុត្របិទជិត សម្រាប់យកតាមខ្លួននៅពេលឡើងយន្ដហោះទៅកាន់សហរដ្ឋអាមេរិក។

យើងដឹងថា អ្នកមានសំណួរទាក់ទងនឹងកញ្ចប់ឯកសារដែលបិទជិតដែលអ្នកត្រូវបានគេតម្រូវឱ្យបង្ហាញនៅច្រកចូលទឹកដី សហរដ្ឋអាមេរិក។

ទាក់ទងនឹងសំណួររបស់អ្នក យើងសូមជំរាបជូនដល់អ្នកថាក្រសួងការបរទេសនៃសហរដ្ឋអាមេរិកបានចាប់ផ្តើមដំណើរការប្រព័ន្ធអេឡិចត្រូនិចសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍មួយចំនួន។ ប្រសិនបើមជ្ឈមណ្ឌលទិដ្ឋាការជាតិ ឬក៏ស្ថានទូតតម្រូវ អោយអ្នកបញ្ចូលឯកសារស៊ីវិល ឬឯកសារហិរញ្ញវត្ថុប្រព័ន្ធ CEAC នោះទិដ្ឋាការរបស់អ្នកប្រាកដត្រូវបានចេញអោយដោយប្រើប្រាស់ដំណើរការអេឡិចត្រូនិចថ្មីនេះ។

ប្រសិនជាគ្មានការជូនដំណឹងជាក់លាក់ណាមួយពីស្ថានទូតដែលបានសម្ភាសអ្នក ហើយបានចេញទិដ្ឋាការរបស់អ្នកនោះទេ លោកអ្នកមិនត្រូវបានតម្រូវឱ្យកាន់កញ្ចប់ឯកសារនៅក្នុងស្រោមសំបុត្របិទជិតមួយ ដើម្បីធ្វើការបង្ហាញនៅច្រកចូលសហរដ្ឋអាមេរិកទេ។ សូមចាំអោយច្បាស់ថាឯកសាររបស់អ្នកត្រូវបានបញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួងការបរទេសសហរដ្ឋអាមេរិកទៅកាន់ក្រសួងសន្តិសុខមាតុភូមិ ព្រមទាំងសា្ថប័នគយ និងការពារព្រំដែន (DHS / CBP) ដែលជាទីភ្នាក់ងារទទួលបន្ទុកពិនិត្យជនអន្តោប្រវេសន៍ទាំងអស់ដែលធ្វើដំណើរចូលទៅក្នុងសហរដ្ឋអាមេរិក។ នៅពេលដែលអ្នកធ្វើដំណើរមកដល់ មជ្ឈមណ្ឌលត្រួតពិនិត្យជនអន្តោប្រវេសន៍នៅតាមច្រកចូលទឹកដីសហរដ្ឋអាមេរិកណាមួយ មន្រ្តីគយ និងការពារព្រំដែន (CBP) នឹងអាចពិនិត្យព័ត៌មានដែលចាំបាច់ទាំងអស់ ដើម្បីធ្វើការអនុញ្ញាត្តអោយអ្នកបន្តចូលទឹកដីសហរដ្ឋអាមេរិក។ ដំណើរការប្រព័ន្ធអេឡិចត្រូនិចថ្មីនេះនឹងធ្វើឱ្យដំណើរការនៃការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍របស់អ្នក និងដំណើរការចូលសហរដ្ឋអាមេរិកមានលក្ខណៈកាន់រលូន។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ ដំណើរការដើម្បីកំណត់ថាតើទិដ្ឋាការរបស់អ្នកត្រូវបានចេញអោយនៅក្នុងដំណើរការអេឡិចត្រូនិចថ្មី ឬប្រព័ន្ធគ្មានក្រដាសថ្មី ។

យើងដឹងថាអ្នកចង់សួរអំពីដំណើរការដើម្បីកំណត់ថាតើទិដ្ឋាការអន្តោប្រវេសន៍របស់អ្នកត្រូវបានចេញអោយដោយប្រើប្រាស់ដំណើរការគ្មានក្រដាសថ្មី ឬយ៉ាងណា។

ទាក់ទងនឹងសំណួររបស់អ្នក យើងសូមស្នើសុំអោយអ្នកមើលសន្លឹកទិដ្ឋាការរបស់អ្នក។ ប្រសិនបើអ្នកមិនបានតម្រូវអោយមានកញ្ចប់ឯកសារព័ត៌មានទេនោះ ទិដ្ឋាការរបស់អ្នកនឹងមានចំណារពន្យល់នៅជ្រុងខាងក្រោមផ្នែកខាងស្តាំនៃរូបថតរបស់អ្នកដែលមានសរសេរថា "IV Docs In CCD"។ នេះបង្ហាញថាទិដ្ឋាការអន្តោប្រវេសន៍របស់អ្នកត្រូវបានចេញដោយប្រើប្រាស់ដំណើរការប្រព័ន្ធថ្មីដែលគ្មានក្រដាស ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ ហេតុអ្វីបានជាមានមនុស្សខ្លះតម្រូវអោយកាន់កញ្ចប់ឯកសារបិទជិតមួយរហូតដល់ច្រកចូលទឹកដីសហរដ្ឋអាមេរិក ហើយមានមនុស្សមួយចំនួនទៀតមិនត្រូវបានតម្រូវអោយមានដូច្នេះ?

យើងដឹងអំពីការយល់ច្រឡំរបស់អ្នកទាក់ទងថាហេតុអ្វីបានជាអ្នកមួយចំនួនត្រូវបានតម្រូវអោយកាន់យកកញ្ចប់ឯកសារមួយ ខណៈពេលដែលអ្នកផ្សេងទៀតមិនមានកញ្ចប់ឯកសារ។

ទាក់ទងនឹងសំណួររបស់អ្នក យើងចង់ប្រាប់ជូនដំណឹងអោយអ្នកដឹងថា ប្រព័ន្ធដំណើរការអេឡិចត្រូនិចនៃកម្មវិធីទិដ្ឋាការអន្តោប្រវេសន៍មួយចំនួនបានចាប់ផ្តើមនៅឆ្នាំ ២០១៨។ ការកែប្រែទាំងស្រុងចំពោះគ្រប់ប្រភេទទិដ្ឋាការអន្តោប្រវេសន៍ទាំងអស់អោយទៅជាប្រព័ន្ធដំណើរការអេឡិចត្រូនិចនោះនឹងត្រូវចំណាយពេលច្រើនឆ្នាំ។ រហូតទាល់តែដំណើរការនេះត្រូវបានបញ្ចប់ពេញលេញ អ្នកកាន់ទិដ្ឋាការអន្តោប្រវេសន៍មួយចំនួននឹងនៅតែត្រូវការកាន់កញ្ចប់ឯកសារបិទជិតមួយទៅបង្ហាញដល់មន្ត្រីនៅច្រកចូលទឹកដីសហរដ្ឋអាមេរិក។ បុគ្គលទាំងអស់នេះនឹងមិនមានចំណារដែលសរសេរថា "IV Docs In CCD" នៅជ្រុងខាងស្តាំនៃសន្លឹកទិដ្ឋាការរបស់ពួកគេទេ។

ត្រឡប់ទៅផ្នែកខាងលើ


  

សំណួរដែលសួរជាញឹកញាប់ (FAQ) - ការមកយកលិខិតឆ្លងដែនវិញ

  1. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចមកយកលិខិតឆ្លងដែនវិញបាន បន្ទាប់ពីការសម្ភាសន៍?
  2. តើប្រភេទប័ណ្ណសម្គាល់ខ្លួនអ្វីខ្លះដែលអាចទទួលយកជាភស្តុតាងសម្គាល់អត្តសញ្ញាណរបស់បុគ្គលម្នាក់?
  3. តើអ្នកផ្សេងអាចទៅយកលិខិតឆ្លងដែនរបស់ខ្ញុំបានដែរឬទេ?

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 1៖ តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចមកយកលិខិតឆ្លងដែនវិញបាន បន្ទាប់ពីការសម្ភាសន៍?

អ្នកត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសម្រាប់មកយកលិខិតឆ្លងដែនដែលផ្តល់ឱ្យអ្នកក្នុងពេលសម្ភាសន៍ទិដ្ឋាការ ដើម្បីប្រមូលលិខិតឆ្លងដែន និងទិដ្ឋាការរបស់អ្នកនៅ VFS Global, អាស័យដ្ឋាននៅ Phnom Penh Tower, 12th Floor, Preah Monivong (St. 93) corner, St. 232, 120308 Phnom Penh, Kingdom of Cambodia.

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 2៖ តើប្រភេទប័ណ្ណសម្គាល់ខ្លួនអ្វីខ្លះដែលអាចទទួលយកជាភស្តុតាងសម្គាល់អត្តសញ្ញាណរបស់បុគ្គលម្នាក់?

អ្នកត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណច្បាប់ដើម (មានរូបថត ដែលចេញដោយរដ្ឋាភិបាល)។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរទី 3៖ តើអ្នកផ្សេងអាចទៅយកលិខិតឆ្លងដែនរបស់ខ្ញុំបានដែរឬទេ?

បាន។ អ្នកតំណាងរបស់អ្នក ទោះបីជាសមាជិកក្រុមគ្រួសារក៏ដោយត្រូវតែបង្ហាញនូវឯកសារដូចខាងក្រោមនេះនៅពេលមកយកលិខិតឆ្លងដែន៖

  • អត្តសញ្ញាណប័ណ្ណច្បាប់ដើម (មានរូបថត ដែលចេញដោយរដ្ឋាភិបាល) របស់អ្នកតំណាង
  • អត្តសញ្ញាណប័ណ្ណច្បាប់ដើម (មានរូបថត ដែលចេញដោយរដ្ឋាភិបាល) របស់បេក្ខជនដែលជាម្ចាស់លិខិតឆ្លងដែន
  • លិខិតអនុញ្ញាតមានហត្ថលេខារបស់បេក្ខជនដែលផ្តល់សិទ្ធអោយអ្នកតំណាងនោះមកយកលិខិតឆ្លងដែនជំនួស។ លិខិតអនុញ្ញាតនេះត្រូវមានពត៌មានដូចខាងក្រោម៖
    • នាម គោត្តនាមរបស់អ្នកតំណាងដូចនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់គេ
    • នាម គោត្តនាមរបស់បេក្ខជន

ក្នុងករណីដែលបេក្ខជនទិដ្ឋាការមានអាយុក្រោម ១៦ឆ្នាំ សូមយកឯកសារដូចខាងក្រោមនេះមកជាមួយ៖

  • លិខិតផ្តល់សិទ្ធអនុញ្ញាត (ច្បាប់ដើម) ដែលមានហត្ថលេខារបស់ឪពុក ឬរបស់ម្តាយ
  • ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណច្បាប់ដើម (មានរូបថតដែលចេញដោយរដ្ឋាភិបាល) របស់ឪពុក ឬរបស់ម្តាយដែលជាអ្នកចុះហត្ថលេខាលើលិខិតផ្តល់សិទ្ធអនុញ្ញាតនោះ។
  • អត្តសញ្ញាណប័ណ្ណច្បាប់ដើម (មានរូបថតដែលចេញដោយរដ្ឋាភិបាល)របស់អ្នកតំណាង។

សំគាល់៖ ក្នុងករណីដែលមានបេក្ខជនសម្ភាសន៍ជាក្រុម ឬជាលក្ខណៈក្រុមគ្រួសារ អ្នកអាចយកលិខិតផ្តល់សិទ្ធិអនុញ្ញាតតែមួយក៏បាន ប៉ុន្តែលិខិតនោះត្រូវតែមានពត៌មានរបស់បេក្ខជនម្នាក់ៗនៅក្នុងក្រុមនោះ។

ត្រឡប់ទៅផ្នែកខាងលើ


 

សំណួរដែលសួរជាញឹកញាប់ (FAQ) - ទម្រង់អ្នកដាក់ពាក្យស្នើសុំ

  1. តើខ្ញុំត្រូវកំណត់ពាក្យសម្ងាត់របស់ខ្ញុំឡើងវិញបានយ៉ាងដូចម្តេច?
  2. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំផ្លាស់ប្តូរទៅប្រទេសផ្សេងទៀតបន្ទាប់ពីខ្ញុំបានចុះឈ្មោះទម្រង់របស់ខ្ញុំនៅលើ www.ustraveldocs.com ហើយមិនទាន់បានអនុវត្តទិដ្ឋាការរបស់ខ្ញុំនៅឡើយទេ
    ឬតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ដាក់ពាក្យសុំទិដ្ឋាការថ្មីនៅក្នុងប្រទេសមួយ ផ្សេងទៀតដោយប្រើកម្មវិធីរបស់ខ្ញុំពីមុន?

សំណួរទី 1៖ តើខ្ញុំត្រូវកំណត់ពាក្យសម្ងាត់របស់ខ្ញុំឡើងវិញបានយ៉ាងដូចម្តេច?

ចុចលើពាក្យ(ភ្លេចពាក្យសម្ងាត់របស់អ្នក?) នៃតំណភ្ជាប់នៅផ្នែកខាងក្រោមនៃបណ្ដាញនេះ។ បញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកនៅក្នុងចន្លោះ Username និងចុច Submit ។ អាសយដ្ឋានអ៊ីមែលដែលអ្នកបានវាយបញ្ចូលត្រូវតែដូចទៅនឹងអាសយដ្ឋានអ៊ីមែលដែលអ្នកប្រើ នៅពេលដែលអ្នកចាប់ផ្តើមដាក់ពាក្យសុំទិដ្ឋាការរបស់អ្នក។ ពាក្យសម្ងាត់ថ្មីនឹងត្រូវបានផ្ញើទៅអាសយដ្ឋានអ៊ីមែលរបស់អ្នក។ ចំណាំ: អ៊ីម៉ែលជាមួយពាក្យសម្ងាត់ថ្មីរបស់អ្នកនឹងផ្ញើរតាមរយ:អ៊ីម៉ែល no-reply@ustraveldocs.com។ កម្មវិធីអ៊ីមែលមួយចំនួនមានច្បាប់ ដែលអ្នកផ្ញើមិនស្គាល់ដែលបានចូលទៅក្នុងសំបុត្រឥតបាន។ ប្រសិនបើអ្នកមិនបានទទួលការជូនដំណឹងអ៊ីមែលរបស់អ្នក, សូមរកមើលសម្រាប់ការផ្ញើរសារនៅក្នុងសារឥតបានការរបស់អ្នក៕

back to top


 

សំណួរទី 2៖  តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំផ្លាស់ប្តូរទៅប្រទេសផ្សេងទៀតបន្ទាប់ពីខ្ញុំបានចុះឈ្មោះទម្រង់របស់ខ្ញុំនៅលើ www.ustraveldocs.com ហើយមិនទាន់បានអនុវត្តទិដ្ឋាការរបស់ខ្ញុំនៅឡើយទេ
ឬតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ដាក់ពាក្យសុំទិដ្ឋាការថ្មីនៅក្នុងប្រទេសមួយ ផ្សេងទៀតដោយប្រើកម្មវិធីរបស់ខ្ញុំពីមុន?

លោកអ្នកមិនចាំបាច់ដើម្បីបង្កើតទម្រង់មួយផ្សេងទៀតប្រសិនបើវាត្រូវបានផ្តល់សេវាកម្មដោយ CGI ។ ជាធម្មតាអ្នកអាចទាក់ទងយើងតាមរយៈផ្នែកទំនាក់ទំនងសហរដ្ឋអាមេរិកនៅលើគេហទំព័រ នេះ  និងការចែករំលែកលេខលិខិតឆ្លងដែន UIDឬអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកដូច្នេះយើងអាចទាញយកនិងធ្វើបច្ចុប្បន្នភាព ទម្រង់របស់អ្នកជាមួយប្រទេសថ្មីនេះ ដែលជាកន្លែងដែលអ្នកមានគម្រោងដាក់ពាក្យសុំទិដ្ឋាការសហរដ្ឋអាមេរិករបស់អ្នក។ ប្រសិន បើអ្នកត្រូវដាក់ពាក្យសុំនៅក្នុងប្រទេសមួយដែលមិនត្រូវបានគ្របដណ្តប់ដោយសេវាកម្មCGIទេ អ្នកនឹងត្រូវបានអញ្ជើញឱ្យបង្កើតទម្រង់ថ្មី។ ជាការរំលឹកមួយ, វិក័យប័ត្រថ្លៃសេវា MRV បង់នៅក្នុងប្រទេសមួយគឺមិនអាចផ្ទេរទៅឱ្យប្រទេសដទៃទៀតបានទេ។

back to top