អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / មន្រ្តីការទូត និងមន្រ្តីរដ្ឋាភិបាល

មន្រ្តីការទូត និងមន្រ្តីរដ្ឋាភិបាល

លើទំព័រនេះ

ទិដ្ឋភាពទូទៅ

ទិដ្ឋាការប្រភេទ G-1 ដល់ប្រភេទ G-4 អាចនឹងផ្តល់ជូនដល់មន្រ្តីការទូត និងមន្រ្តីរដ្ឋាភិបាលនៃប្រទេសដ៏ទៃទៀតសម្រាប់ធ្វើដំណើរជាលក្ខណៈផ្លូវការទៅសហរដ្ឋអាមេរិក។ ជាទូទៅ ប្រភេទរបស់ទិដ្ឋាការសម្រាប់មន្រ្តីការទូត ឬមន្ត្រីរដ្ឋាភិបាលគឺវាអាស្រ័យទៅតាមគោលបំណងនៃការធ្វើដំណើររបស់ពួកគេទៅសហរដ្ឋអាមេរិក។ បេក្ខជនទាំងនេះត្រូវមានលក្ខណៈសម្បត្តិជាក់លាក់ត្រូវតាមល័ក្ខខ័ណ្ឌតម្រូវរបស់ទិដ្ឋាការប្រភេទ A G ឬ NATO យោងតាមច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក។

ចំពោះការសុំទិដ្ឋាការប្រភេទ A-1 និង A-2 និងទិដ្ឋាការប្រភេទ G-1 ដល់ G-4 សម្រាប់ពលរដ្ឋកម្ពុជា បេក្ខជនត្រូវតែយកពាក្យសុំទៅដាក់នៅការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកដោយផ្ទាល់ ឬក៏តាមរយៈអ្នកតំណាង។ ពាក្យសុំទិដ្ឋាការប្រភេទ A-1 និង A-2 របស់ពលរដ្ឋនៃប្រទេសទីបីដ៏ទៃទៀត អាចយកទៅដាក់ដោយបេក្ខជនផ្ទាល់ ឬតាមរយៈអ្នកតំណាងក៏បានដែរ។ ពាក្យសុំសម្រាប់ទិដ្ឋាការប្រភេទ A-1 A-2 និងប្រភេទ G-1 ដល់ G-4 ត្រូវតែអមដោយកំណត់ទូត (Diplomatic Note)។

ទន្ទឹមនឹងនេះដែរពាក្យសុំទិដ្ឋាការប្រភេទ G-1 ដល់ G-4 អាចយកទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិកដោយបេក្ខជនផ្ទាល់ ឬតាមរយៈអ្នកតំណាង។ គ្រប់ពាក្យសុំទិដ្ឋាការប្រភេទ G-1 ដល់ G-4 ទាំងអស់ត្រូវតែភ្ជាប់ជាមួយនូវកំណត់ទូត ឬប្រសិនបើពីអង្គការអន្តរជាតិត្រូវអមដោយលិខិតផ្លូវការដែលស្នើសុំអោយចេញទិដ្ឋាការប្រភេទ G នេះ។ សូមកុំបង់ប្រាក់ MRV ថ្លៃដាក់ពាក្យសុំទិដ្ឋាការតាមរយៈគេហទំព័រនេះ ពីព្រោះយើងមិនអាចប្រគល់ប្រាក់នេះទៅអោយអ្នកវិញបានទេ។

ព័ត៌មានផ្សេងៗទៀត

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលព័ត៌មានក្នុង គេហទំព័រនេះ ឬអាចពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលរបស់អ្នក ឬក៏ជាមួយការិយាល័យរដ្ឋបាលដែលទទួលបន្ទុកកិច្ចការទិដ្ឋាការនៅស្ថាប័នរបស់អ្នក។

អ្នកអាចចូលមើល គេហទំព័រ របស់ក្រសួងការបរទេសអំពីលក្ខណៈសម្បត្តិដែលបេក្ខជនត្រូវមានសម្រាប់ទិដ្ឋាការប្រភេទការទូត និងទិដ្ឋាការផ្លូវការ ហើយអ្នកក៏អាចអានព័ត៌មានជាក់លាក់បន្ថែមទៀតអំពី ទិដ្ឋាការប្រភេទ A និង ទិដ្ឋាការប្រភេទ G