ការណាត់ជួបជាក្រុម
លើទំព័រនេះ
សង្ខេប
ក្រុមដែលមានសមាជិក១០នាក់ឬលើសដែលធ្វើដំណើរជាមួយគ្នាក្នុងគោលបំណងដូចគ្នា អាចស្នើសុំការណាត់ជួបជាក្រុមពិសេសមួយបាន។ ឧទាហរណ៍នៃក្រុមប្រភេទនេះអាចរាប់បញ្ចូលទាំងក្រុមសិល្បករដែលធ្វើដំណើរទៅសម្ដែងពីកន្លែងមួយទៅកន្លែងមួយនៅសហរដ្ឋអាមេរិក ក្រុមអត្តពលិក ក្រុមពីឡុត(អ្នកបើកយន្តហោះ) ឬពលករជំនាញដែលធ្វើដំណើរទៅចូលរួមក្នុងវគ្គហ្វឹកហ្វឺន ក្រុមសិស្សានុសិស្សជាដើម ។ល។ នៅពេលដាក់ពាក្យសុំណាត់ជួបជាក្រុម សូមកុំភ្លេចផ្ដល់ព័ត៌មានលម្អិតស្ដីអំពីគោលបំណងនៃគម្រោងធ្វើដំណើររបស់លោកអ្នក រួមជាមួយនឹងកាលបរិច្ឆេទណាមួយដែលលោកអ្នកចង់ណាត់សម្ភាសន៍ក្រុមរបស់លោកអ្នក។ ប្រសិនបើមានកាលបរិច្ឆេទជាក់លាក់ណាមួយដែលលោកអ្នកចង់ណាត់សម្រាប់សម្ភាសន៍ សូមបញ្ជាក់ថ្ងៃទាំងនោះនៅក្នុងប្រអប់ «Reason for Travel»។ ស្ថានទូត/ស្ថានកុងស៊ុល អាចនឹងពិចារណាកាលបរិច្ឆេទដែលលោកអ្នកចង់បាននោះនៅពេលកំណត់ថ្ងៃនិងម៉ោងសម្រាប់ក្រុមរបស់លោកអ្នក។ ប្រសិនបើក្រុមរបស់លោកអ្នកមានសមាជិកមិនដល់១០នាក់ទេ បេក្ខភាពនីមួយៗត្រូវធ្វើការណាត់រៀងៗខ្លួន។ បញ្ជាក់៖ ការណាត់ជាក្រុមមិនមែនសម្រាប់ក្រុមគ្រួសារណាមួយឡើយ។ សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារនីមួយៗគួរធ្វើការណាត់រៀងៗខ្លួន។
របៀបដាក់ពាក្យ
ជំហានទី១
តំណាងក្រុមប្រើប្រព័ន្ធដែលមានឈ្មោះថាប្រព័ន្ធណាត់អនឡាញ (online appointment system) ដើម្បីចុចលើឃ្លា «Group Scheduling Request» ដើម្បីស្នើសុំពេលវេលាណាត់សម្រាប់ក្រុម។ សូមបញ្ជាក់ពីកាលបរិច្ឆេទសម្ភាសន៍ដែលលោកអ្នកចង់បាន (យ៉ាងហោចណាស់ឲ្យបានកាលបរិច្ឆេទបីផ្សេងៗគ្នា) នៅក្នុងប្រអប់ « Reason for Travel»។ ពេលដែលបានដាក់សំណើរហើយ សូមរង់ចាំការឆ្លើយតបពីស្ថានទូតឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកតាមរយៈអ៊ីម៉ែល។
សូមកុំបន្ថែមសមាជិកក្រុម/អ្នកនៅក្នុងបន្ទុក មុនពេលអ្នកបានទទួលអ៊ីមែលដែលនិយាយថាសំណើជាក្រុមរបស់អ្នកបានទទួលការយល់ព្រមពីស្ថានទូត។ អ្នកនឹងបន្ថែមសមាជិកក្រុម/អ្នកនៅក្នុងបន្ទុក បន្ទាប់ពីអ្នកបានទទួលការបញ្ជាក់តាមអ៊ីមែលតែប៉ុណ្ណោះ។
ប្រសិនបើស្ថានទូតឬស្ថានកុងស៊ុលអនុម័តលើពាក្យស្នើសុំនោះ តំណាងក្រុមនឹងទទួលបានអ៊ីម៉ែលមួយអញ្ជើញឲ្យពួកគាត់ចូលទៅ ណាត់ពេលវេលា សម្រាប់សមាជិកក្រុមនីមួយៗ។ ភ្នាក់ងារមជ្ឈមណ្ឌុលព័ត៌មាន (call center) មិនអាចណាត់វេលេលាសម្ភាសន៍សម្រាប់ក្រុមបានទេ ប៉ុន្តែពួកគេអាចជួយឆ្លើយសំណួរផ្សេងៗបាន។ ប្រសិនបើស្ថានទូតឬស្ថានកុងស៊ុលបដិសេធសំណើរណាត់ពេលវេលាសម្រាប់ក្រុម ការជូនដំណឹងក៏នឹងធ្វើឡើងតាមរយៈអ៊ីមែលដែរ។ ចំពោះករណីបែបនេះ សមាជិកក្រុមនីមួយៗត្រូវណាត់ពេលវេលារៀងៗខ្លួន។
ចំណាំ៖ អាសយដ្ឋានអ៊ីមែលដែលទទួលយកឬបដិសេធសំណើររបស់លោកអ្នកនឹងបានមកពី no-reply@ustraveldocs.com។ កម្មវិធីអ៊ីម៉ែលខ្លះមានក្បួនដែលចម្រាញ់យកសារពីអ្នកផ្ញើដែលមិនធ្លាប់ស្គាល់ដាក់ចូលទៅក្នុងប្រអប់សារឥតបានការ ឬប្រអប់សម្រាម។ ប្រសិនបើលោកអ្នកពុំទាន់ទទួលបានសារជូនដំណឹង សូមរកមើលសារនៅក្នុងប្រអប់សារឥតបានការឬប្រអប់សម្រាម។
ជំហានទី២
សមាជិកក្រុមនីមួយៗត្រូវបំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធអេឡិចត្រូនិច (Nonimmigrant Visa Electronic Application (DS-160) form )ហើយព្រីនទំព័របញ្ជាក់ចេញមក។
ជំហានទី៣
សមាជិកក្រុមនីមួយៗត្រូវបង្កើតគណនីផ្ទាល់ខ្លួន(profile)ដោយ log-in ចូលទៅក្នុងប្រព័ន្ធបេក្ខជនអនឡាញរបស់យើង។
ជំហានទី៤
សមាជិកក្រុមនីមួយៗត្រូវបង់ថ្លៃពាក្យសុំទិដ្ឋាការ។ ក្នុងករណីបង់ថ្លៃប្រាក់ជាដុំ(ច្រើន) លោកអ្នកនឹងទទួលបានលេខបង្កាន់ដៃមួយសម្រាប់ប្រតិបត្តិការមួយប៉ុណ្ណោះ ហើយនឹងត្រូវប្រើប្រាស់លេខបង្កាន់ដៃនេះសម្រាប់រាល់ការបង់ថ្លៃ MRV ត្រឹមត្រូវមួយ។
ប្រភេទទិដ្ឋាការ | ការពិពណ៌នា | ចំនួនទឹកប្រាក់ថ្លៃសេវា | ជ្រើសបរិមាណ |
---|---|---|---|
B | ជំនួញ/ទេសចរ | $160 | |
C-1 | ឆ្លងកាត់ | $160 | |
C-1/D | ឆ្លងកាត់ និង អាកាសយានិក | $160 | |
CW | បុគ្គលិកអន្តរកាល CNMI | $190 | |
D | នាវិក/អាកាសយានិក | $160 | |
E | ឈ្មួញ/វិនិយោគិនតាមសន្ធិសញ្ញា, អ្នកឯកទេសអាជីពរបស់ប្រទេសអូស្ត្រាលី | $205 | |
F | សិស្ស/និស្សិត (សិក្សា) | $160 | |
H | កម្មករ និង ការជួលឲ្យធ្វើការងារ, អ្នកទទួលការបណ្ដុះបណ្ដាល ជាបណ្ដោះអាសន្ន/តាមរដូវកាល | $190 | |
I | កកាសែត និងសារព័ត៌មាន | $160 | |
J | អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរ | $160 | |
L | អ្នកផ្ទេរនៅក្នុងក្រុមហ៊ុន | $190 | |
M | សិស្ស/និស្សិត (វិជ្ជាជីវៈ) | $160 | |
O | បុគ្គលដែលមានសមត្ថភាពពិសេស | $190 | |
P | អត្តពលករ សិល្បករ & អ្នកផ្ដល់ការកំសាន្ត | $190 | |
Q | ការផ្លាស់ប្ដូរវប្បធម៌អន្តរជាតិ | $190 | |
R | បុគ្គលិកសាសនា | $190 | |
T | ជនរងគ្រោះនៃការជួញដូរមនុស្ស | $160 | |
TN/TD | អ្នកជំនាញ NAFTA | $160 |
ជំហានទី៥
តំណាងក្រុមត្រឡប់ចូលទៅកាន់គណនីរបស់គាត់វិញនៅក្នុង online appointment system ហើយចុចលើប៊ូតុង Schedule Group Appointment ដើម្បីចាប់ផ្ដើមណាត់ពេលវេលាសម្រាប់ការណាត់ជួបរបស់ក្រុម។ សូមប្រមូលព័ត៌មានបីយ៉ាងដូចតទៅនេះពីសមាជិកក្រុមនីមួយៗឲ្យរួចជាស្រេច៖
១) លិខិតឆ្លងដែនរបស់សមាជិកក្រុម ដែលមាននាមត្រកូល លេខលិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត កាលបរិច្ឆេទផុតសុពលភាពរបស់លិខិតឆ្លងដែន ព្រមទាំងព័ត៌មានសំខាន់ៗដទៃទៀតដែលមាននៅលើទំព័រប្រវត្តិរូបនៃលិខិតឆ្លងដែន។
២) លេខបង្កាន់ដៃបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់សមាជិកក្រុម។ សូមចុចទីនេះដើម្បីស្វែងរកលេខបង្កាន់ដៃនេះ។
៣) លេខបាកូដ១០ខ្ទង់ពីទំព័របញ្ជាក់DS160 របស់សមាជិកក្រុម។
ជំហានទី៦
តំណាងក្រុមចុចយកសំណើរណាត់ជួបជាក្រុមដែលទទួលបានការអនុម័តឲ្យត្រូវទៅតាមក្រុម។ តំណាងក្រុមត្រូវចុចយកសំណើរក្រុមឲ្យបានត្រឹមត្រូវ ប្រសិនបើតំណាងក្រុមនោះតែងធ្វើការណាត់ពេលវេលាសម្រាប់ក្រុមផ្សេងៗជាប្រចាំ។
ជំហានទី៧
សមាជិកក្រុមនីមួយត្រូវបន្ថែមជា «Dependant» (នៅក្នុងបន្ទុក) ទៅលើគណនីរបស់តំណាងក្រុម។ តំណាងក្រុមមានសិទ្ធិសម្រេចចូលឬមិនចូលជាសមាជិកនៃក្រុមដែលគាត់តំណាងឲ្យនោះ។
ជំហានទី៨
ក្រុមនីមួយៗចូលទៅកាន់ស្ថានទូតឬស្ថានកុងស៊ុលអាមេរិកទៅតាមពេលវេលានិងកាលបរិច្ឆេទសម្ភាសន៍សុំទិដ្ឋាការរបស់ពួកគេ។ សមាជិកក្រុមនីមួយៗត្រូវមាន៖
១) សំបុត្រណាត់(ព្រីនចេញមក)
២) ទំព័របញ្ជាក់DS-160
៣) រូបថតមួយសន្លឹកដែលថតអំឡុងពេលណាមួយក្នុងរយៈពេល៦ខែចុងក្រោយ លិខិតឆ្លងដែនដែលនៅថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ដែលមាន។
ពាក្យសុំទាំងឡាយណាដែលពុំមានឯកសារដូចបានរៀបរាប់ទាំងនេះ នឹងត្រូវបដិសេធមិនទទួលយក។
ចំណុចសំខាន់ៗដែលត្រូវចងចាំ
ពេលណាដែលសំណើរក្រុមទទួលបានការអនុម័តហើយ ក្រុមនោះនឹងមានពេលវេលាមានកំណត់មួយដើម្បីបំពេញជំហានទាំងអស់ចាប់ពីទីមួយដល់ទីប្រាំពីរ។ ជាទូទៅ ជាពេលវេលាមួយដែលមានរយៈពេលប្រាំពីរថ្ងៃ ប៉ុន្តែតំណាងក្រុមត្រូវយោងទៅតាមការបញ្ជាក់ដែលទទួលបានពីអ៊ីម៉ែល។ ក្នុងករណីដែលសំណើរផុតសុពលភាព តំណាងក្រុមត្រូវផ្ដើមសាជាថ្មីដោយដាក់សំណើរថ្មីឡើងវិញ។
មុននឹងធ្វើការកំណត់ពេលវេលាណាត់សម្រាប់ក្រុម តំណាងក្រុមត្រូវតែប្រាកដថាសមាជិកនីមួយៗបានបំពេញនិងដាក់ពាក្យDS-160ថ្មីរបស់គាត់រួចរាល់ជាស្រេច។ សូមចំណាំថាលទ្ធផលនៃការប្រើប្រាស់លេខបាកូដពាក្យសុំDS-160មិនត្រឹមត្រូវដែលមិនបានដាក់ដើម្បីណាត់ពេលវេលាសម្ភាសន៍ គឺការណាត់នោះនឹងត្រូវលុបចោល។
ប្រសិនបើសមាជិកក្រុមណាម្នាក់បានធ្វើការណាត់រួចរាល់ហើយ គាត់លែងមានសិទ្ធិជាសមាជិកក្រុមទៀតហើយ។ គាត់ត្រូវទៅសម្ភាសន៍តែម្នាក់ឯង។
ប្រសិនបើបេក្ខភាពក្នុងក្រុមដាក់ពាក្យសុំទិដ្ឋាការដោយមានពាក្យធានាI-797ដែលទទួលបានការអនុម័តហើយ ឧទាហរណ៍ដូចជាបេក្ខភាពសុំទិដ្ឋាការប្រភេទ H2A, H2B, ឬ H3ជាដើម តំណាងក្រុមត្រូវតែដាក់បញ្ចូល(upload)ឯកសាI-797ដែលទទួលបានការអនុម័តហើយនៅក្នុងជំហានទី១។