អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / កំណត់​កម្មវិធី​ណាត់ជួប​សម្ភាសន៍​របស់​ខ្ញុំ

ណាត់ពេលវេលាសម្ភាសន៍

លើទំព័រនេះ


ការប្រុងប្រយ័ត្ន:

  1. គ្រប់បេក្ខជនទាំងអស់ត្រូវតែបំពេញទម្រង់ DS-160 ថ្មីសម្រាប់រាល់ពាក្យសុំទិដ្ឋាការសហរដ្ឋអាមេរិកថ្មី។ រាល់ទម្រង់DS-160ដែលបានដាក់ពីមុនទាំងអស់មិនអាចប្រើសម្រាប់ការសម្ភាសន៍ទិដ្ឋាការថ្មីបានទេ។
  2. ការប្រើលេខ Barcode ពីទម្រង់ DS-160 ដែលមិនទាន់បានបញ្ជូន​(Submit)ត្រឹមត្រូវ ទៅធ្វើការណាត់ថ្ងៃសម្ភាសន៍ នោះការណាត់សម្ភាសន៍របស់អ្នកនឹងត្រូវបានលុបចោល ។
  3. លេខ Barcode នៅលើទំព័របញ្ជាក់ DS-160 ដែលអ្នកនាំយកមកនៅថ្ងៃសម្ភាសន៍ត្រូវតែដូចគ្នានឹងលេខដែលអ្នកប្រើពេលណាត់ថ្ងៃសម្ភាសន៍។ ការខកខានក្នុងការបង្ហាញទំព័របញ្ជាក់ DS-160​ដែលលេខBarcodeដូចគ្នានឹងលេខដែលអ្នកប្រើពេលណាត់ថ្ងៃសម្ភាសន៍​​នោះការណាត់សម្ភាសន៍របស់អ្នកនឹងត្រូវបានលុបចោល ។

ទិដ្ឋភាពទូទៅ

ជាទូទៅ ជនបរទេសដែលចង់ទៅសហរដ្ឋអាមេរិក ដំបូងត្រូវតែទទួលបានទិដ្ឋាការជាមុនសិន ដែលទិដ្ឋាការនោះអាចជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់ការស្នាក់នៅបណ្ដោះអាសន្ន ឬក៏ជាទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ការតាំងទីលំនៅអចិន្ត្រៃយ៍។ ពលរដ្ឋនៃប្រទេសដែលទទួលបានសិទ្ធិមួយចំនួនអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការតាមរយៈ កម្មវិធីលើកលែងទិដ្ឋាការ។ ប្រសិនបើអ្នកមិនទទួលបានសិទ្ធិពីកម្មវិធីលើកលែងទិដ្ឋាការទេ ឬកំពុងធ្វើដំណើរទៅសិក្សា ទៅធ្វើការ ឬក៏ទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា អ្នកត្រូវតែដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍។

បេក្ខជនសុំទិដ្ឋាការសហរដ្ឋអាមេរិកត្រូវបានគេតម្រូវឲ្យមកកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដើម្បីសម្ភាសន៍ ហើយពួកគេត្រូវតែណាត់ពេលវេលាតាមប្រព័ន្ធអ៊ីនធឺណិតនេះសម្រាប់សម្ភាសន៍ ឬក៏អាចណាត់តាមរយៈមជ្ឈមណ្ឌលផ្តល់ព័ត៌មានក៏បានដែរ។

ឯកសារយោងផ្សេងៗ

ដើម្បីណាត់ពេលវេលាសម្ភាសន៍ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ អ្នកត្រូវមានព័ត៌មាន និងឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយ ដែលមានសុពលភាពនៅសល់យ៉ាងតិចប្រាំមួយខែ ក្រោយពីរយៈពេលដែលអ្នកចង់ទៅស្នាក់នៅសហរដ្ឋអាមេរិក លុះត្រាតែមាន កិច្ចព្រមព្រៀងពីប្រទេសណាមួយ យល់ព្រមផ្ដល់នូវការលើកលែងនេះ។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានដាក់ឈ្មោះរបស់បុគ្គលណាផ្សេងទៀត ហើយបុគ្គលនោះមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិកដែរនោះ ពួកគេត្រូវតែដាក់ពាក្យសុំទិដ្ឋាការរបស់គេដែរ។
  • វិក័យប័ត្រទទួលប្រាក់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ (MRV)
  • ទំព័របញ្ជាក់របស់ទម្រង់ DS-160
  • អាសយដ្ឋានអ៊ីម៉ែល និង
  • ប្រសិនបើមាន សូមយកឯកសារទាំងឡាយណាដែលទាក់ទងនឹងប្រភេទទិដ្ឋាការ (ដូចជាការអនុម័តសំណុំឯកសារធានា Petition Approval for petition-based visas) ព័ត៌មានបន្ថែមអំពីប្រភេទទិដ្ឋាការ និងលក្ខខ័ណ្ឌតម្រូវរបស់ប្រភេទទិដ្ឋាការនីមួយៗអាចរកបាននៅ ទីនេះ

ការកំហិតក្នុងការផ្លាស់ប្ដូរថ្ងៃសម្ភាសន៍

បេក្ខជនអាចលុបការណាត់សម្ភាសរបស់ខ្លួនបានចំនួនបី (៣) ដង ដោយប្រើប្រាស់ការបង់ថ្លៃដាក់ពាក្យតែមួយ។ ប៉ុន្តែប្រសិនបេក្ខជនត្រូវលុបការណាត់សម្ភាសរបស់ខ្លួនលើសពីបី (៣) ដង បេក្ខជនត្រូវបង់ថ្លៃដាក់ពាក្យ​សុំទិដ្ឋា​ការជាថ្មី។

សកម្មភាពដែលត្រូវធ្វើបន្ថែមទៀត