អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាព

លើទំព័រនេះ


ព័ត៌មាន​សំខាន់​ៗអំពី​ការប្រើប្រាស់គេហទំព័រ​នេះ

យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួន(ហៅកាត់ថាPII)របស់អ្នកទេនៅពេលដែលអ្នកគ្រាន់តែចូលមើលគេហទំព័ររបស់យើង លុះត្រាតែអ្នកសុខចិត្តផ្តល់ព័ត៌មាននេះដល់យើង។ ការបញ្ជូនព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបុគ្គលតាមរយៈគេហទំព័ររបស់យើងគឺជាការធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការស្ម័គ្រចិត្តផ្ដល់ឲ្យដូច្នេះបានសេចក្ដីថាអ្នកបានយល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានសម្រាប់គោលបំណងដូចបានបញ្ជាក់។ ការមិនផ្តល់ព័ត៌មានណាមួយអាចបណ្តាលឱ្យពាក្យសុំរបស់អ្នកមិនអាចដំណើរការបាន។ 

ប្រសិនបើអ្នកសុខចិត្តផ្តល់ព័ត៌មានPIIឲ្យយើងនៅលើគេហទំព័ររបស់រដ្ឋាភិបាល(អាមេរិក) ដោយការបំពេញពាក្យលើគេហទំព័រឬផ្ញើអ៊ីមែលមកយើងៗនឹងប្រើប្រាស់ព័ត៌មាននោះដើម្បីធ្វើប្រតិបត្តិការពាក្យសុំរបស់អ្នក ឬដើម្បីឆ្លើយតបទៅនឹងសាររបស់អ្នក។ ព័ត៌មាន​ដែល​យើងទទួល​បាន​ពី​អ្នកមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅតាមសកម្មភាពដែលអ្នកបាន​ធ្វើ​នៅ​លើ​គេហទំព័រ​របស់​យើង។ 

សូមចំណាំថា យើងមិនផ្តល់សេវាកម្មណាមួយដល់អ្នកក្នុងនាមជាបេក្ខជនដាក់ពាក្យនោះទេ ប៉ុន្តែនឹងធ្វើប្រតិបត្តិការ​ផ្អែកតាមកិច្ចសន្យារបស់យើងជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក។ 

យើងប្រមូល និងរក្សាទុកដោយស្វ័យប្រវត្តិនូវឈ្មោះគេហទំព័រដែលអ្នកចូលប្រើអ៊ីនធឺណិត (ដូចជា .com, .edu ។ល។) កាលបរិច្ឆេទនិងពេលវេលាដែលអ្នកចូលទៅកាន់គេហទំព័ររបស់យើង និងអាសយដ្ឋានអ៊ីនធឺណិតរបស់គេហទំព័រ(ដូចជាកម្មវិធីស្វែងរកឬទំព័រយោង)ដែលអ្នកបានប្រើដើម្បីចូលទៅដល់គេហទំព័ររបស់យើង។យើងប្រើប្រាស់ព័ត៌មានដែលយើងប្រមូលបានដើម្បីរាប់ចំនួនអតិថិជនចូលទៅទំព័រផ្សេងៗនៅលើគេហទំព័ររបស់យើង ក៏ដូចជាដើម្បីជួយឱ្យយើងកែប្រែគេហទំព័ររបស់យើងឱ្យកាន់តែមានប្រយោជន៍ថែមទៀតសម្រាប់អតិថិជនដូចជាអ្នក។ 

លើសពីនេះទៀត យើងប្រើប្រាស់កម្មវិធី Google Analytics ដើម្បីប្រមូលព័ត៌មានប្រជាសាស្រ្តដែលពុំមែនជាព័តមានសម្រាប់កំណត់អត្តសញ្ញាណបុគ្គល។ ព័ត៌មាននេះរួមមាន ភេទ អាយុ និងចំណាប់អារម្មណ៍ក្នុងចំណោមព័ត៌មានដទៃទៀត។ 

យើងប្រើប្រាស់ព័ត៌មាននេះតាមវិធីផ្សេងៗគ្នា។ ឧទាហរណ៍ យើងអាចប្រើប្រាស់ព័ត៌មាននេះដើម្បីវិភាគចរាចរណ៍គេហទំព័ររបស់យើង ស្វែងយល់ពីអតិថិជនបស់យើងនិងពីអ្វីដែលពួកគេយកចិត្តទុកដាក់ ក៏ដូចជាដើម្បីកែលម្អសេវាកម្មរបស់យើង។ យើងប្រើទិន្នន័យទាំងនេះតែក្នុងលក្ខណៈសរុបរួមដូចដែលបានផ្តល់ដោយផ្ទាល់ពីកម្មវិធី Google Analytics ប៉ុណ្ណោះ។ យើងនឹងរក្សាព័ត៌មាននេះរហូតដរាបណាយើងនៅប្រើគេហទំព័រនេះ។ យើងនឹងមិនបង្ហាញព័ត៌មាននេះទៅកាន់ភាគីទីបីផ្សេងទៀតឡើយ។ 

ប្រសិនបើអ្នកចង់ការពារ Google Analytics និងសេវាកម្មផ្សេងទៀតដែលពាក់ព័ន្ធដោយ Google ពីការប្រមូលព័ត៌មានអំឡុងពេលអ្នកចូលទៅកាន់គេហទំព័រណាមួយ អ្នកអាចដំឡើងឧបករណ៍ opt-out tool ដែលមាននៅទីនេះ។ 

ប្រសិនបើអ្នកផ្ញើអ៊ីមែលមកយើង 

អ្នកអាចជ្រើសរើសផ្តល់ព័ត៌មានផ្ទាល់ខ្លួនមកកាន់យើងនៅពេលផ្ញើអ៊ីមែលមកយើងដើម្បីផ្ដល់មតិយោបល់ឬចោទជាសំណួរ។ យើងអាចប្រើប្រាស់ព័ត៌មានដែលយើងទទួលបានដើម្បីកែលម្អសេវាកម្មរបស់យើង ឬឆ្លើយតបទៅនឹងសំណើរបស់អ្នក។ 

ជួនកាលយើងបញ្ជូនអ៊ីមែលរបស់អ្នកទៅភ្នាក់ងារផ្សេងទៀតរបស់រដ្ឋាភិបាលអាមេរិក ដែលអាចជួយអ្នកបានល្អជាងយើង។ ដោយឡែកចំពោះករណីស៊ើបអង្កេតរបស់មន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតដោយច្បាប់ យើងមិនចែករំលែកអ៊ីមែលរបស់អ្នកជាមួយស្ថាប័នខាងក្រៅដទៃទៀតឡើយ។ 

គេហទំព័រ និងកម្មវិធីភាគីទីបី 

យើងផ្សារភ្ជាប់ទៅបណ្តាញសង្គមនិងគេហទំព័រភាគីទីបីផ្សេងទៀត។ យើងប្រើប្រាស់គេហទំព័របណ្តាញទំនាក់ទំនងសង្គមដើម្បីធ្វើអន្តរកម្មជាមួយអតិថិជនអន្តរជាតិនិងចូលរួមក្នុងការទូតសាធារណៈទូទាំងសកលលោក។គេហទំព័របណ្ដាញសង្គមត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នានារបស់ស្ថានទូត និងចូលរួមជាមួយសមាជិកសាធារណៈជនទាំងអស់។ 

យើងក៏ប្រើបច្ចេកវិទ្យាវិភាគគេហទំព័រ ដើម្បីវាស់ស្ទង់ចំនួនអតិថិជនដែលចូលមើលគេហទំព័ររបស់យើង ក៏ដូចជាដើម្បីជួយធ្វើឱ្យគេហទំព័ររបស់យើងកាន់តែមានប្រយោជន៍បន្ថែមទៀតសម្រាប់អតិថិជន។ ក្នុងករណីខ្លះ កម្មវិធីភាគីទីបីអាចស្នើសុំអាសយដ្ឋានអ៊ីមែល ឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់និងទីតាំងភូមិសាស្រ្តដើម្បីចុះឈ្មោះបង្កើតគណនី។ យើងមិនប្រើគេហទំព័រភាគីទីបីដើម្បីស្នើសុំ និងប្រមូល PII ពីបុគ្គលនោះទេ។ យើងមិនប្រមូលឬរក្សាទុកPIIណាមួយដែលគេហទំព័រភាគីទីបីប្រមូលបានឡើយ ហើយPIIក៏នឹងមិនត្រូវបានបង្ហាញ លក់ ឬផ្ទេរទៅឱ្យអង្គភាពណាមួយផ្សេងទៀតដែលនៅក្រៅពីក្រសួងការបរទេសដែរ លុះត្រាតែធ្វើឡើងសម្រាប់គោលបំណងអនុវត្តច្បាប់ ឬចែងដោយច្បាប់ប៉ុណ្ណោះ។ 

យើងអាចប្រើការស្ទង់មតិលើប្រព័ន្ធអ៊ីនធឺណិតបែបផ្សេងៗគ្នាដើម្បីប្រមូលទស្សនៈនិងការយល់ឃើញរបស់អតិថិជនរើសដោយចៃដន្យមួយចំនួន។ ជាចម្បង ក្រសួងការបរទេសប្រើប្រាស់ការស្ទង់មតិ
ForeSee Results American Customer Satisfaction Index (ACSI) តាមអ៊ីនធឺណិតជាប្រចាំដើម្បីទទួលបានមតិកែលម្អនិងទិន្នន័យស្តីពីការពេញចិត្តរបស់អតិថិជនមកលើគេហទំព័ររបស់យើង។ ការស្ទង់មតិនេះមិនប្រមូល PII ទេ។ ទោះបីជាការអញ្ជើញស្ទង់មតិលេចឡើងចំពោះអតិថិជនមួយចំនួនក៏ដោយ ក៏វាពុំមែនជាការតម្រូវត្រូវតែធ្វើនោះទេ ហើយមិនមែនគេហទំព័រស្ថានទូតទាំងអស់សុទ្ធតែធ្វើការស្ទង់មតិដែរ។ បើទោះបីជាអ្នកមិនធ្វើការស្ទង់មតិក៏ដោយ ក៏អ្នកនៅតែទទួលបានព័ត៌មាននិងធនធាននៅលើគេហទំព័ររបស់យើងដូចគ្នាបេះបិទទៅនឹងអ្នកដែលបានធ្វើការស្ទង់មតិដែរ។ របាយការណ៍ស្ទង់មតិគឺសម្រាប់តែអ្នកគ្រប់គ្រងគេហទំព័រនិងបុគ្គលិកដែលមានតួនាទីដើម្បីយកព័ត៌មាននេះទៅបំពេញភារកិច្ចផ្លូវការរបស់ពួកគេប៉ុណ្ណោះ។ យើងអាចប្រើការស្ទង់មតិដែលមានពេលកំណត់ផ្សេងទៀតសម្រាប់គោលបំណងផ្សេងៗ ដែលនឹងបញ្ជាក់នៅពេលដាក់ឲ្យធ្វើម្ដងៗ។ 

ព័ត៌មានប្រមូលសម្រាប់តាមដាន និងកែតម្រូវ (Cookies) 

Cookieគឺជាឯកសារអត្ថបទតូចមួយដែលគេហទំព័រផ្ទេរទៅកុំព្យូទ័ររបស់អ្នកដើម្បីឱ្យវាចងចាំព័ត៌អំពីការប្រើប្រាស់របស់អ្នកនៅពេលអ្នកកំពុងភ្ជាប់អ៊ិនធឺណិត។ កុំព្យូទ័ររបស់អ្នកនឹងចែករំលែកព័ត៌មាននៅក្នុងCookieជាមួយតែគេហទំព័រណាដែលបានផ្តល់វាមកតែប៉ុណ្ណោះ ហើយគ្មានគេហទំព័រផ្សេងទៀតអាចស្នើសុំវាបានឡើយ។ Cookieមានពីរប្រភេទ៖ 

  • ម្ដងៗ៖ ប្រភេទCookieម្ដងៗ មានវត្តមានរហូតឱ្យតែកម្មវិធីស្វែងរកគេហទំព័ររបស់អ្នកដំណើរការ។ នៅពេលដែលអ្នកបិទកម្មវិធីស្វែងរកគេហទំព័រ នោះCookieនឹងរលុបអស់។ គេហទំព័រអាចប្រើប្រភេទCookieម្ដងៗនេះសម្រាប់គោលបំណងបច្ចេកទេសដូចជា ដើម្បីធ្វើឱ្យការប្រើប្រាស់គេហទំព័រកាន់តែប្រសើរឡើង ឬដើម្បីឱ្យអ្នកកែតម្រូវការប្រើប្រាស់គេហទំព័រទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។
  • ជាប់លាប់៖ ប្រភេទCookieជាប់លាប់ត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ដើម្បីកំណត់ថាអ្នកប្រើប្រាស់ណាខ្លះជាអ្នកថ្មីនៅលើគេហទំព័រ ឬជាអ្នកប្រើប្រាស់ចាស់ដែលត្រឡប់មកប្រើវិញ និងអតិថិជនប្រចាំ ដើម្បីទប់ស្កាត់ការអញ្ជើញឱ្យធ្វើការស្ទង់មតិForeSeeដែលលោតឡើងដដែលៗ។

ប្រសិនបើអ្នកមិនចង់មានប្រភេទCookieម្ដងៗឬជាប់លាប់ឱ្យនៅជាប់ក្នុងម៉ាស៊ីនរបស់អ្នកទេ អ្នកអាចបិទCookieនៅក្នុងកម្មវិធីស្វែងរកគេហទំព័ររបស់អ្នក។ អ្នកនៅតែអាចទទួលព័ត៌មាននិងធនធានទាំងអស់ដែលមាននៅលើគេហទំព័ររបស់យើង។ យ៉ាងណាមិញការបិទCookieអាចប៉ះពាល់ដល់ដំណើរការនៃគេហទំព័រពេញនិយមជាច្រើន។ ត្រូវដឹងថាការបិទCookieនៅក្នុងកម្មវិធីស្វែងរកគេហទំព័ររបស់អ្នកនឹងប៉ះពាល់ដល់ការប្រើប្រាស់Cookieនៅគេហទំព័រផ្សេងទៀតទាំងអស់ដែលអ្នកចូលប្រើប្រាស់ផងដែរ។ 

តំណភ្ជាប់ទៅកាន់គេហទំព័រខាងក្រៅ 

គេហទំព័ររបស់យើងមានតំណភ្ជាប់ជាច្រើនទៅកាន់ភ្នាក់ងារ ស្ថានទូត អង្គការពហុភាគី និងអង្គការឯកជននានារបស់អាមេរិកទាំងនៅក្នុងទឹកដីសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត។ នៅពេលអ្នកចុចលើតំណ(link)ទៅកាន់គេហទំព័រផ្សេង អ្នកលែងនៅលើគេហទំព័ររបស់យើងទៀតហើយ ដូច្នេះអ្នកត្រូវស្ថិតនៅក្រោមលក្ខខណ្ឌឯកជនភាពនៃគេហទំព័រខាងក្រៅវិញ។ 

កិច្ចខិតខំប្រឹងប្រែងទាំងអស់ធ្វើឡើងគឺដើម្បីផ្តល់ព័ត៌មានដែលត្រឹមត្រូវនិងពេញលេញ។ ទោះយ៉ាងនេះក្ដី យើងមិនមែនធានាថាគ្មានកំហុសនោះទេ។ ទាក់ទងនឹងឯកសារនិងព័ត៌មាននៅលើគេហទំព័រនេះ ទាំងក្រសួងការបរទេស និងនិយោជិត ឬអ្នកម៉ៅការរបស់ខ្លួនសុទ្ធតែពុំបានធ្វើការធានា អះអាងឬបង្កប់ន័យអ្វីឡើយ ក៏ពុំបានធានាពីលទ្ធភាពដែលអាចយកព័ត៌មាននៅលើគេហទំព័រយើងនេះទៅធ្វើជំនួញឬថាត្រូវទៅតាមគោលបំណងជាក់លាក់ណាមួយឡើយ។ លើសពីនេះ ក្រសួងការបរទេសក៏មិនទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់សុក្រឹតភាព ភាពពេញលេញ ឬអត្ថប្រយោជន៍នៃព័ត៌មាន ផលិតផល ឬដំណើរការដែលបានបង្ហាញនៅទីនេះឡើយ ហើយក៏មិនអះអាងថាការប្រើប្រាស់ព័ត៌មាន ផលិតផល ឬដំណើរការទាំងនោះនឹងមិនរំលោភលើសិទ្ធិឯកជនឡើយ។ 

ដើម្បីសុវត្ថិភាពគេហទំព័រក៏ដូចជាដើម្បីធានាថាសេវាកម្មនេះនៅតែបន្តមានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្រសួងការបរទេសបានប្រើកម្មវិធីមួយចំនួនសម្រាប់ត្រួតពិនិត្យចរាចរណ៍បណ្តាញដើម្បីកំណត់អត្តសញ្ញាណពីការប៉ុនប៉ងបង្ហោះឬផ្លាស់ប្តូរព័ត៌មានដោយគ្មានការអនុញ្ញាត ឬដែលនឹងបណ្តាលឱ្យខូចខាត។ ការប៉ុនប៉ងបង្ហោះព័ត៌មានឬផ្លាស់ប្តូរព័ត៌មានដោយគ្មានការអនុញ្ញាតនៅលើសេវាកម្មនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងហើយអាចនឹងត្រូវផ្តន្ទាទោសដោយច្បាប់ស្តីពីបទល្មើសនិងការរំលោភបំពានកុំព្យូទ័រ (Computer Fraud and Abuse Act) ឆ្នាំ1986។ 

ព័ត៌មានក៏អាចត្រូវប្រើសម្រាប់ការស៊ើបអង្កេតផ្លូវការរបស់អង្គភាពអនុវត្តច្បាប់ផងដែរ។ ក្រៅពីគោលបំណងដូចបានរៀបរាប់ខាងលើ គ្មានការប៉ុនប៉ងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់នីមួយៗ ឬទម្លាប់ប្រើប្រាស់របស់ពួកគេឡើយ។ ការប៉ុនប៉ងបង្ហោះព័ត៌មាន និង/ឬផ្លាស់ប្តូរព័ត៌មានដោយគ្មានការអនុញ្ញាតនៅលើគេហទំព័រទាំងនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ហើយនឹងត្រូវមានទោសតាមច្បាប់ស្តីពីបទល្មើសនិងការរំលោភបំពានកុំព្យូទ័រឆ្នាំ 1986 និងមាត្រា 18 U.S.C. Sec. 1001 និង 1030 ។