អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ព័ត៌មាន​ស្ដីពី​ទិដ្ឋាការ​អន្ដោប្រវេសន៍

ព័ត៌មានស្ដីពីទិដ្ឋាការអន្ដោប្រវេសន៍

លើទំព័រនេះ


ព័ត៌មានទូទៅ

ជាទូទៅ បុគ្គលម្នាក់ដែលមានបំណងទៅរស់នៅសហរដ្ឋអាមេរិក ត្រូវតែមានឯកសារធានាដែលអនុម័តដោយស្ថាប័នសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) មុនពេលដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍។ ឯកសារធានា ត្រូវតែបានដាក់ដោយសាច់ញាតិដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ឬអនាគតនិយោជកនៅការិយាល័យUSCISនៅសហរដ្ឋអាមេរិក។ ព័ត៌មានជាក់លាក់អំពីការដាក់ពាក្យធានាសម្រាប់ជនអន្តោប្រវេសន៍អាចរកបាននៅលើ គេហទំព័រ USCIS ។ បុគ្គលដែលឯកសារធានារបស់ខ្លួនត្រូវបានអនុម័តរួច និងថ្ងៃដាក់ពាក្យដល់ពេលដែលអាចដំណើរការសំណុំរឿងបាន (ចំពោះករណីមួយចំនួន) គឺមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការអន្ដោប្រវេសន៍ ឬទិដ្ឋាការមិនមែនអន្ដោប្រវេសន៍ K។

ឯកសារធានា

ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១អ្នកធានាដែលកំពុងរស់នៅក្នុង ប្រទេសកម្ពុជា ដែលមិនមានការិយាល័យតំណាង USCIS ត្រូវដាក់ពាក្យធានាទម្រង់ I-130 របស់ពួកគេតាមប្រៃសណីយ៍ដោយផ្ញើទៅកាន់ប្រអប់សំបុត្រ USCIS Chicago ។ ស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដែលមិនមានការិយាល័យតំណាង USCIS អាចនឹងទទួល ហើយដំណើរការឯកសារធានាទម្រង់ I-130 បានតែក្នុងកាលៈទេសៈពិសេស ដូចមានចែងខាងក្រោមប៉ុណ្ណោះ។ ពាក្យធានាទម្រង់ I-130 ដែលត្រូវបានដាក់ត្រឹមត្រូវនៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្រៅប្រទេស ដែលមិនមានការិយាល័យតំណាង​ USCIS មុនថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១១ នឹងមិនរងឥទ្ធិពលពីការកែប្រែនេះឡើយ។

អាសយដ្ឋានប្រៃសណីយ៍ USCIS Chicago សម្រាប់ការផ្ញើឯកសារធម្មតា៖

USCIS
P.O. Box 804625
Chicago, IL 60680-4107

អាសយដ្ឋានប្រៃសណីយ៍ USCIS Chicago សម្រាប់ការផ្ញើឯកសារប្រញាប់និងតាមក្រុមហ៊ុនដឹកជញ្ជូន៖

USCIS
Attn: I-130
131 South Dearborn-3rd Floor
Chicago, IL 60603-5517

សម្រាប់ព័ត៌មានបន្ថែមស្ដីពីរបៀបដាក់ពាក្យធានាទម្រង់ I-130 តាមប្រអប់សំបុត្រ USCIS Chicago សូមចូលមកកាន់គេហទំព័រ USCIS នៅ http://www.uscis.gov ឬទាក់ទង USCIS នៅសហរដ្ឋអាមេរិកតាមរយៈលេខទូរស័ព្ទ ១-៨០០-៣៧៥-៥២៨៣។

កំរៃសេវាអន្ដោប្រវេសន៍ USCIS

ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ បុគ្គលគ្រប់រូបដែលទទួលបានទិដ្ឋាការអន្ដោប្រវេសន៍នៅក្រៅប្រទេសត្រូវតែបង់ថ្លៃសេវាអន្ដោប្រវេសន៍ USCIS ចំនួន ២២០ដុល្លារ មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ មានតែឳពុកម្តាយចិញ្ចឹមដែលកូនរបស់ពួកគេនឹងត្រូវចូលទៅរស់នៅសហរដ្ឋអាមេរិកក្រោមដំណើរការក្មេងកំព្រាឬការស្មុំកូនតាមនុសញ្ញាទីក្រុងឡាអេ ជនជាតិអ៊ីរ៉ាក់ និងអាហ្គានីស្ថានដែលទទួលបានទិដ្ឋាការអន្ដោប្រវេសន៍ពិសេសដោយធ្លាប់បម្រើការឲ្យរដ្ឋាភិបាលអាមេរិក និវេសនជនដែលត្រូវត្រឡប់ចូលស្រុកវិញ និងអ្នកដែលទទួលបានទិដ្ឋាការ K ប៉ុណ្ណោះដែលត្រូវបានលើកលែងពីថ្លៃសេវាថ្មីនេះ។ គេហទំព័រ www.USCIS.gov/immigrantfee នេះមាព័ត៌មានលម្អិតពីថ្លៃសេវាថ្មីនេះ ព្រមទាំងព័ត៌មានទំនាក់ទំនង ប្រសិនបើមានសំណួរបន្ថែម។

ករណីពិសេសចំពោះការដាក់ពាក្យធានា

ចាប់ពីថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១១ អ្នកធានាដែលជឿជាក់ថាស្ថានភាពរបស់ពួកគេសមអាចនឹងទទួលបានការលើកលែងពិសេស អាចស្នើសុំការិយាល័យកុងស៊ុលឲ្យទទួលយកការដាក់ពាក្យធានារបស់ពួកគេ។ រាល់សំណើនីមួយៗនឹងត្រូវបានវាយតម្លៃដាច់ដោយឡែកពីគ្នា។

អ្នកធានាដែលចង់ដាក់ពាក្យធានាទម្រង់ I-130 គួរតែទាក់ទងការិយាល័យកុងស៊ុលដើម្បីស្នើសុំការពិចារណាសម្រាប់ការលើកលែងនេះ និងពន្យល់អំពីស្ថានភាពនានាឲ្យបានលម្អិត។ បន្ទាប់មក ការិយាល័យកុងស៊ុលនឹងបញ្ជូនសំណើនេះ ទៅកាន់ការិយាល័យ USCIS ក្នុងតំបន់ ដែលមានសិទ្ធិសម្រេចលើស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ ការកំណត់ថាតើករណីណាមួយមានលក្ខណៈពិសេសសមស្របអាចនឹងទទួលបានការលើកលែងចំពោះដំណើរការនៃការដាក់ពាក្យធានាទូទៅ គឺនឹងត្រូវសម្រេចដោយ USCIS។ USCIS នឹងចេញសេចក្តីណែនាំស្តីអំពីលក្ខខណ្ឌនានាដែលអាចមានសិទ្ធិទទួលបានការលើកលែងនេះនៅលើ គេហទំព័រ របស់ពួកគេ។

តម្រូវការការពិនិត្យសុខភាព

បេក្ខជនទាំងអស់ត្រូវតែពិនិត្យសុខភាពដោយគ្រូពេទ្យដែលទទួលស្គាល់ដោយស្ថានទូត។ ព័ត៌មានអំពីការពិនិត្យសុខភាពអាចរកបាននៅ ទីនេះ

ការណាត់ជួបដើម្បីចូលមកស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក

ប្រសិនបើលោកអ្នកមានកាលបរិច្ឆេទសម្ភាសន៍ លោកអ្នកត្រូវតែបង្ហាញខ្លួននៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកតាមកាលបរិច្ឆេទ និងម៉ោងដែលបានកំណត់។ សូមអានអំពី ការរិតបណ្តឹងសន្តិសុខ នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលរៀបរាប់ពីអ្វីដែលលោកអ្នកអាច និងមិនអាចយកចូលក្នុងស្ថានទូតបាននៅពេលអ្នកមកសម្ភាស។ លោកអ្នកគួរតែយកលិខិតណាត់ជួប និងឯកសារដែលតម្រូវសម្រាប់ ប្រភេទទិដ្ឋាការ របស់អ្នក។