អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / តាមដាន​លិខិតឆ្លងដែន​របស់​ខ្ញុំ

ការមកយកលិខិតឆ្លងដែនវិញ

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

ប្រសិនបើគេអនុម័តចេញទិដ្ឋាការជូន គេនឹងជូនប័ណ្ណពណ៌ស្វាយមួយ ដែលមានសរសេរថ្ងៃច្បាស់លាស់សម្រាប់ឲ្យអ្នកត្រឡប់មកយកលិខិតឆ្លងដែន និងទិដ្ឋាការវិញនៅVFS Global, អាស័យដ្ឋាននៅ Phnom Penh Tower, 12th Floor, Preah Monivong (St. 93) corner, St. 232, 120308 Phnom Penh, Kingdom of Cambodia.

ពិនិត្យមើលស្ថានភាពទិដ្ឋាការរបស់អ្នក

អ្នកអាចពិនិត្យមើលស្ថានភាពនៃពាក្យសុំរបស់អ្នកបានគ្រប់ពេលនៅ គេហទំព័រនេះ

ពិនិត្យមើលស្ថានភាពលិខិតឆ្លងដែនរបស់អ្នក

សូមបញ្ចូលលេខលិខិតឆ្លងដែនរបស់អ្នកក្នុងប្រអប់ខាងក្រោម ដើម្បីពិនិត្យមើលលើស្ថានភាព។

 

 

អ៊ីម៉ែល(Email)៖ សូមផ្ញើអ៊ីម៉ែលទៅ passportstatus@ustraveldocs.com ហើយនៅក្នុងជួរប្រធានបទ និងឬតួរបស់អ៊ីម៉ែល​ត្រូវដាក់​លេខ​លិខិតឆ្លងដែន​ដែល​មាន​សុពលភាព​ គឺ​ដូចគ្នា​បេះបិទ​នឹងលេខលិខិតឆ្លងដែនដែល​អ្នកបាន​ប្រើ​នៅពេលដែលអ្នក​ណាត់ពេលវេលាសម្ភាសន៍ ហើយអ្នកនឹងទទួលបានការឆ្លើយតបដោយស្វ័យប្រវត្តិជាមួយនឹងស្ថានភាពលិខិតឆ្លងដែនរបស់អ្នក។

ឯកសារចាំបាច់សម្រាប់ពេលទៅយកលិខិតឆ្លងដែន

ដើម្បីទៅយកលិខិតឆ្លងដែន អ្នកត្រូវតែបង្ហាញប័ណ្ណសម្រាប់ទទួលយកលិខិតឆ្លងដែនដែលមានពណ៌ស្វាយ (ច្បាប់ដើម) ដែលគេជូនទៅអ្នកនាថ្ងៃសម្ភាសន៍។ បេក្ខជនអាចយកប័ណ្ណនេះមកដោយខ្លួនឯង ឬតាមរយៈអ្នកតំណាងណាម្នាក់ក៏បាន។ ប្រសិនបើតាមរយៈអ្នកតំណាង គេត្រូវតែយកប័ណ្ណសម្រាប់ទទួលយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម របស់បេក្ខជនគ្រប់រូប គឺអត្តសញ្ញាណប័ណ្ណមានរូបថត ដែលចេញដោយរដ្ឋាភិបាលមកជាមួយ។ ប្រសិនបើក្នុងករណីបាត់ប័ណ្ណសម្រាប់ទទួលលិខិតឆ្លងដែននេះ បេក្ខជនត្រូវតែមកយកលិខិតឆ្លងដែនដោយខ្លួនឯងផ្ទាល់។