អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / បទបញ្ញត្តិសន្តិសុខ

បទបញ្ញត្តិសន្តិសុខ

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

ប្រសិនបើលោកអ្នកយកវត្ថុណាមួយក្នុងចំណោមវត្ថុដែលរៀបរាប់ខាងក្រោមនេះ គេមិនអនុញ្ញាតឱ្យអ្នកចូលក្នុងបរិវេណស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទេ៖

  • ឧបករណ៍អេឡិចត្រូនិច ឬឧបករណ៍ដែលដំណើរការដោយថ្មពិល ដូចជាទូរស័ព្ទចល័ត កូនសៀវភៅប្រភេទឌីជីថល (digital diaries) នាឡិកាឌីជីថល (digital watches) ផេជ័រ (pagers) ម៉ាស៊ីនថតរូប ម៉ាស៊ីនចាក់ភ្លេង ឬវីដេអូប្រភេទកាសែត ម៉ាស៊ីនចាក់ថាសស៊ីឌី MP3 Floppy Disks កុំព្យូទ័រយួរដៃ ឬម៉ាស៊ីនចាក់ភ្លេងប្រភេទយួរដៃ
  • កាបូបស្ពាយធំៗ - មានតែកាបូបដៃតូចៗតែប៉ុណ្ណោះដែលអាចយកចូលបាន។
  • កាបូបសម្រាប់ធ្វើដំណើរ សាក់កាដូ វ៉ាលីស កាបូបស្បែក កាបូបក្រណាត់ និងសឺមីមានរ៉ូត - អាចយកចូលបានតែថង់ផ្លាស្ទីកដែលដាក់ឯកសារពាក់ព័ន្ធនឹងពាក្យសុំតែប៉ុណ្ណោះ។
  • ចំណីអាហារ និងសារធាតុរាវផ្សេងៗ
  • ស្រោមសំបុត្រ ឬកញ្ចប់ដែលបិទជិត
  • បារី ស៊ីហ្គា ប្រអប់ឈើគូស ដែកកេះ
  • ឧបករណ៍មុតស្រួច ដូចជាកន្រ្តៃ កាំបិតប៊ិច ឬប្រដាប់រូសក្រចក
  • អាវុធ ឬសារធាតុផ្ទុះគ្រប់ប្រភេទ

បញ្ជីខាងលើនេះមិនបានរៀបរាប់ជាលំអិតនោះទេ។

សម្ភារៈផ្សេងទៀតអាចនឹងត្រូវបានហាមឃាត់អាស្រ័យទៅតាមការសម្រេចចិត្តរបស់បុគ្គលិកផ្នែកសន្តិសុខ។

នៅស្ថានទូត ទីកន្លែងសំរាប់អោយបេក្ខជនផ្ញើរទូរស័ព្ទដៃទុកនៅថ្ងៃសម្ភាសន៍មានទំហំកំណត់ ហើយយើងមិនមានទីកន្លែងសម្រាប់អោយផ្ញើរសម្ភារៈហាមឃាត់ដែលរៀបរាប់ខាងលើនេះទេ។ បេក្ខជនត្រូវរកន្លែងសម្រាប់ទុកសម្ភារៈទាំងនោះមុនពេលចូលសម្ភាសន៍។

ដោយសារហេតុផលផ្នែកសន្តិសុខ ស្ថានទូតសហរដ្ឋអាមេរិកមិនមានបញ្ជរសម្រាប់អោយបេក្ខជនចូលមកសាកសួរព័ត៌មានទេ។ មានតែបេក្ខជនទិដ្ឋាការដែលបានណាត់ពេលវេលាសម្ភាសន៍តែប៉ុណ្ណោះដែលត្រូវបានគេអនុញ្ញាតឱ្យចូល។